រាជធានី​ភ្នំពេញ​៖​ ​​ ​ក្រសួង​វប្បធម៌​នឹង​ប្រគល់​​សិទ្ធិ​គ្រប់គ្រង​​មតកសាសន៍​ លើ​ស្នាដៃ​តាក់​​តែង​និពន្ធ​បទ​​ចម្រៀង​​​របស់​​​កវី​ម្ចាស់​ស្ទឹង​សង្កែ​ គង់​ ប៊ុន​ឈឿន ​ចំនួន​៤១​​ បទ​​ ដល់​​ភរិយា​លោក​​គឺ​ លោកស្រី​ គាត គឹម​លន។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​​របស់​ក្រសួង​វប្បធម៌​ចុះ​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០១៧​។

ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​៤១​បទ​នោះ​ គឺ​សុទ្ធសឹងតែ​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំ​​ទ្រពី​សំណាក់​​គ្រប់​ស្រទាប់​វណ្ណៈ​​ ​និង​គ្រប់​វ័យ​ទាំង​អស់​​ ជា​ដូចជា បទ​ ស្ពានឈើ​អភព្វ​ ម្លប់​ដូង​ទី​១០ រំដួល​ដង​សង្កែ​ ស្ពាន​អូរតាគី និង​បូត​សណ្ដែក ជាដើម​។

ចង់​ដឹង​​ថា​ពីរោះ​យ៉ាង​នោះ​ សូម​ទស្សនា​វីដេអូ​ចម្រៀង​ខាងក្រោម​នេះ​៖​​ ផ្ដល់សិទ្ធដោយ៖ Kqube