រាជធានី​ភ្នំពេញ​៖ ​ប្រធាន​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​បាន​អញ្ជើញ​​ដល់​វេទិកា​​ហើយ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​នេះ​​​ មុន​និង​ចាប់​ផ្ដើម​​​ហែ​ក្បួន​ខ្នាត​យក្ស មាន​ចំនួន​អ្នក​ចូលរួមប្រមាណ ​១៥​ ម៉ឺន​នាក់​ ​​និង​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ពី​មុន​​មក​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​ មិន​ដែល​​ចេញ​ហែ​ក្បួន ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​​ទេ​។

ដូច្នេះ​​បង​ប្អូន​ដែល​មាន​គោល​បំណង​ចង់​ធ្វើតាម​តម្រាយ​ផ្លូវ​របស់​គណបក្ស​ប្រជាជន​​ដែល​នឹង​នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ​ ៦០​​ម៉ែត្រ​ ឆ្ពោះ​ទៅ​មហាវិថី​ព្រះមុនីវង្ស​​​​​ ​ដល់​រង្វង់​មូល​កួច​កាណុង​ បត់ឆ្វេង​ទៅ​រង្វង់​មូល​ទួល​គោល​​​ ហើយ​បន្ត​ឆ្ពោះ​ទៅ​រង្វ​ង់​មូល​ចោម​ចៅ​នៅ​ព្រឹក​នេះ​ សូម​រក​ផ្លូវ​រវាង​ បើពុំនោះ​ទេ​អាច​នឹងជួប​ចរាចរណ៍​កក​ស្ទះ​ខ្លាំង​ ៕ ផ្ដល់សិទ្ធដោយ៖ kqube