បន្ទាប់ពីមានពត៌មាននៃការចាក់ចេញរបស់កីឡាករ Alexandre Lacazette របស់ក្លឹប Lyon។ ពេលនេះក្លឹបដល់ធំមួយនេះ ក៏បានសំលឹងកីឡាករ ដែលអាចជំនួសតំណែងរបស់ Lacazette បានហើយ គឺកីឡាករ Bertrand Traore របស់ក្លឹប តោខៀវ Chelsea។ ក្លឹប Lyon នឹងដាក់សំណើរ ទិញ Traore ក្នុងតំលៃ 17.5 លានផោន។ ហើយបច្ចុប្បន្ននេះ គឺគាត់ កំពុងស្នាក់នៅជាមួយនឹងក្លឹប Ajax ក្នុងលក្ខណៈខ្ចីជើង។ ហើយគួរបញ្ជាក់ ថា កុងត្រារបស់គាត់ជាមួយក្លឹប Chelsea គឺរហូតដល់ទៅឆ្នាំ 2019។ ក្នុងងកំឡុងពេលស្នាក់នៅជាមួយ Ajax នេះ គាត់បានស៊ុតបញ្ចូលទីចំនួន 13គ្រាប់។ ប៉ុន្តែគេ នៅមិនទាន់ដឹងអំពីក្លឹប Chelsea វិញទេ ថាចង់លក់ Traore ឫអត់?