សម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ​ គឺកីឡាករ Griezmann បានក្លាយជាគោលដៅយ៉ាងចំបង់របស់ក្លឹប Manchester United។ ដោយគ្រូបង្វឹក Jose Mourinho ហ៊ានចំណាយរហូតដល់ទៅ 86 លានផោន ក្នុងការនាំយក រូប​គាត់មកកាន់ទឹកដី Old Trafford។ ហើយបើតាម សម្តីរបស់ Griezmann “ខ្ញុំគឺលេងបានល្អជាមួយក្លឹប ប៉ុន្តែខ្ញុំនឹងធ្វើការ សម្រេចចិត្តសម្រាប់អនាគតខ្ញុំនៅរដូវក្តៅនេះ។ ភ្នាក់ងាររបស់ខ្ញុំបានធ្វើការពី ភាក្សាមួយក្លឹប Atletico Madrid ហើយ។ ពួកយើងនឹងបានឃើញថាមានហេតកអ្វីកើតឡើង។” ។ គួរបញ្ជាក់ផងដែលថាក្លឹបបិសាចក្រហមបាន ធ្វើការ តាមប្រម៉ាញ់ កីឡាករ Griezmann ជាច្រើនរដូវកាលហើយ ប៉ុន្តែពេលនេះបានដាក់សំណើររហូតដល់ទៅ 86 លានផោន។ បន្ទាប់ពី ក្លឹបបាន ចំណាយទឹកប្រាក់ដល់ច្រើនម្តងរួចមកហើយកាលពីរដូវកាលមុន ក្នុងការនាំយក Pogba ពី Juventus ដោយ តំលៃ 89 លានផោន។ សូមរង់ចាំ មើលទាំងអស់គ្នាថាតើ Griezmann អាចនឹងទៅ Manchester United ឫអត់?