ចុងបញ្ចប់ក្លឹប PSG នៅបារាំងបានបង្ហាញថា ក្លឹបហ៊ានចំណាយរហូតដល់ 61លានផោន​ សម្រាប់ការផ្ទេរយក Aubameyang ពីក្លឹប Bortmund។ សម្រាប់ Aubemeyang គឺមានក្លឹបធំៗជាច្រើនដូចជា Real Madrid, Manchester United និង Barcelona ដែលចង់បានរូបគាត់ផងដែរ។ លើសពីនេះទៅទៀតបានបើសិន Aubameyang ផ្ទេរទៅកាន់ PSG គឺមានថា គាត់បានបោះបង់ចោលនៅទឹកប្រាក់យ៉ាងច្រើន ដែលក្លឹបនៅប្រទេសចិន ស្នើរក្នុងការផ្ទេរយករូបគាត់។ ហើយប្រសិនបាន​គាត់យល់ ព្រមទៅ PSG គឺគាត់នឹងទទួលបានប្រាក់កំរៃរហូតដល់ទៅ 8.75 លានផោនក្នុងមួយឆ្នាំ នឹងទឹកប្រាក់លើកទឹកចិត្តក្នុងការចុះកុងត្រាចំនួន 5 លានផោនផងដែរ។