កងទ័ព ​អាមេរិក​ បាញ់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់ ​ចេញ​ពី​កោះ​ Marshall​ នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក រួចហើយ​បាញ់មីស៊ីល​ទប់ស្កាត់​ មួយ​គ្រាប់​ផ្សេង​ទៀត ​ដែ​លទើ​ប​អភិវឌ្ឍ​ថ្មី​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​រដ្ឋ ​កាលីហ្វ័រញ៉ា ​ដើម្បី​បំផ្លាញ​មីស៊ីល ​ដែល​ហោះហើរ​សំដៅ​ទៅ​រក​ទឹក​ដី​អាមេរិក ។​

មីស៊ីល​ចេញ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​បំផ្លាញ​ទាំង​ស្រុង ​នូវ​មីស៊ីល​ឆ្លង​ទ្វីប​ដែល​បាញ់​ចេញ​ពី​កោះ​ Marshall ​ធ្វើ​ឲ្យ​មីស៊ីល​នោះ​ មិន​អាច​ឆ្លង​កាត់​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ទៅ​ដល់​ទឹក​ដី​ អាមេរិក​ បាន​ឡើយ ។​ រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក ​ចាប់​ផ្ដើម​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ ទប់ទល់​មីស៊ីល​ឆ្លង​ទ្វីប​ តាំង​ពី​ឆ្នាំ​២០០២​ មក​ម្លេះ ​ដោយ​ចំណាយ​ប្រាក់​អស់​ ៤០​ពាន់​លាន​ដុល្លារ ។​

ទីបំផុត​រយៈពេល​ ១៣​ ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​ប្រឹងប្រែង​របស់​ភ្នាក់ងារ​ ការពារ​មីស៊ីល​ទទួល​បាន ​លទ្ធផល​ជោគជ័យ​ ១០០%​ នៅ​ពេល​ដែល​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន ​បំផ្លាញ​មីស៊ីល​ឆ្លងទ្វីប​ ដែ​ល​កំពុង​ហោះហើរ​ សំដៅ​ទៅ​រក​ទឹកដី ​អាមេរិក​ ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ ការ​សាកល្បង​ស្រែក​ហោរ ​អបអរ​យ៉ាង​ខ្លាំង ។​

អ្វី​ដែល​ធ្វើ​ឲ្យ​មន្ត្រី ​អាមេរិក ​សប្បាយ​ចិត្ត​បំផុត ​គឺ​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​នេះ ​អាច​​ទប់​ស្កាត់​មីស៊ីល​ កូរ៉េខាងជើង​ ជា​ប្រទេស​ដែល​កំពុង​ប្រឹងប្រែង ​អភិវឌ្ឍ​មីស៊ីល​ឆ្លង​ទ្វីប​ ហើយ​បាន​សាកល្បង​មីស៊ីល​របស់​ខ្លួន​ជា​ញឹក​ញាប់ ៕

ផ្តល់សិទ្ធដោយ៖ kqube.net