ភ្នំពេញ៖ ស្រ្តីម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ ដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងរោងផ្ទះបាយ ហើយដោយចៅស្រីប្រទះឃើញស្រែកផ្អើលឆោឡា កាលវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសំដីកូនស្រីមានឈ្មោះ ទុយ ភឿន ភេទស្រី អាយុ ៥២ឆ្នាំមុខរបរធ្វើស្រែចំការស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅបានប្រាប់ថា សពម្ដាយគាត់មានឈ្មោះ ឃុត ភួង ភេទស្រី អាយុ ៧៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយមុនកើតហេតុ គាត់នៅផ្ទះដោយមានអ្នកជិតខាងរត់មកប្រាប់ថាម្ដាយបង្កើតគាត់ចងកសម្លាប់ខ្លួននៅផ្ទះប្អូនស្រីគាត់ហើយ ។

ឮដូចនេះ ក៏ប្រញាប់ជិះម៉ូតូមកដល់ ក៏មានគេលើកចុះដាក់លើឥដ្ឋហើយ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ចៅស្រីមានឈ្មោះ ពៅ លីនដា ភេទស្រី អាយុ ១៧ឆ្នាំបានឆ្លើយថាមិនដឹងលោកយាយគាត់ចងកសម្លាប់ខ្លួន តាំងម៉ោងប៉ុន្មានទេ ដោយពេលភ្ញាក់ពីដេកនៅម៉ោង ៦ព្រឹក គោលបំណាងចូលបន្ទប់ ទឹកលុបមុខទៅសាលា តែស្រាប់តែឃើញលោកយាយចងកសម្លាប់ខ្លួន ដោយប្រើក្រមារបស់គាត់ នៅចង្ក្រានបាយដោយគាត់អង្គុយលើកៅអីជ័រ ។ ពេលឃើញបែបនេះ ក៏លើកជនរងក្រោះចុះ ហើយរត់ទៅហៅអ្នកជិតខាងដើម្បីជួយសង្រ្គោះ តែចៃដន្យអ្នកជិតខាងថា ស្លាប់ហើយ ទើបទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយចុះមកកន្លែងកើតហេតុ ។

កូនស្រីបង្កើតសពបានបន្តម្ដាយគាត់ មានកូនចំនួន ៦នាក់ ស្រី ២នាក់ ប្រុស ៤នាក់ ហើយបច្ចុប្បន្នគាត់រស់នៅផ្ទះកូនស្រីបង្កើតទី ៣ ហើយដោយពីមុនមកគាត់ធ្លាប់គិតខ្លី ដោយនិយាយថា គាត់មិនចង់រស់ទេ ចង់ចងកសម្លាប់ខ្លួន ដោយមានជំងឺសន្លាក់ឆ្អឹងត្រគៀកច្រើនខែ ហើយធ្លាប់តែធ្វើស្រែចំការដាំដុះដាំណំផ្សេងៗដើម្បីបង្កបង្កើនផលរកប្រាក់ចំណូល តែឥលូវសូម្បី សូម្បីតែដើរយោងខ្លួនសឹងតែមិនរួចផង អ៊ីចឹងមិនចង់រស់តទៅទៀតទេ នាំតែពិបាកកូនចៅមើលថែ ។

កូនៗពេលឮម្ដាយនិយាយនិយាយដូចនេះ ក៏បានប្រាប់គាត់ថា លុយកាក់ព្យាបាលមិនអីទេ និងខំសំន្សំលុយដើម្បីព្យាបាលម្ដាយ ឱ្យជាដូចដើមវិញ តែដឹងអីម្ដាយគាត់គិតខ្លីដល់ម្លឹងសោះ ក្រោយមកក៏មិនចង់ប្ដឹងផ្ដល់ដែរ តែបានឱ្យសមត្ថកិច្ចចុះមកត្រួតពិនិត្យជាក់ស្ដែង និងសុំសពម្ដាយគាត់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុតែម្ដង ។

សមត្ថកិច្ចនគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅបានប្រាប់អ្នកយកព័ត៍មានយើងថា ដោយមុនកើតហេតុ មានក្រុមគ្រួសារសពបានទូរស័ព្ទប្ដឹងសមត្ថកិច្ចថា ម្ដាយគាត់ចងកសម្លាប់ខ្លួន សូមឱ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផង ។ ពេលចុះមកដល់កន្លែងកើតហេតុ ក៏ធ្វើការត្រួតពិនិត្យ និងសាកសួរនាំចៅស្រីឃើញហេតុការណ៍មុនដំបូង ហើយសន្និដ្ឋានថា ស្រ្តីជនរងគ្រោះចងកសម្លាប់ខ្លួនឯង ដោយប្រើក្រមាពណ៍ក្រហម ក្រឡា ដោយយកក្រមាចងទៅលើដំបូងឈើចង្រ្កានបាយ ហើយប្រើកៅអីជ័រអង្គុយ ព្រោះមនុស្សចង់ស្លាប់ ធ្វើយ៉ាងម៉េចក៏ស្លាប់ដែរ ៕ សហការី KBN-LIVE.com