ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ និង​កូន​តូច​ម្នាក់​ កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើដំនើរតាមផ្លួវ​ ក៍ស្រាប់តែមាន​បុរស​ម្នាក់​ បានជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង​ បណ្តាលឱ្យ​ អ្នក​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤នាក់​ ហេតុការណ៍​នេះ​ បានកើតឡើង​នៅ​វេលា​ម៉ោង​ ១០និង២៥នាទី​ យប់​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ទុលមុខ​និង​យានដ្ឋាន​ ហៃ​កន​ ផ្លូវ​២៧១​ សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការមន​ ។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុ​គេបានឃើញ​ប្តី​ប្រពន្ធ​ និង​កូន​តូច​ម្នាក់​ ​ជិះម៉ូតូម៉ាក​ ZOOMER​X​ ពណ៌​ស​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FR-0379 ធ្វើដំនើរតាមផ្លូវ​ 271ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ទៅ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ខណៈមកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​បុរស​ម្នាក់​វ័យ ​​៣០ឆ្នាំ​ បានជិះម៉ូតូម៉ាក​ ហុង​ដា​ឃ្លីក​ ពណ៌ស​ ​​ពាក់ស្លាកលេខ​ ភ្នំពេញ​ FL-5346​ បានធ្វើដំនើរតាមផ្លូវ​២៧១​ ក្នុង​ទិសដៅ​ស្របគ្នា​ ក្នុងល្បឿនលឿន​ ព្រម​ទាំង​មានធំក្លិនស្រា​ បានជ្រុល​ទៅបុក​និង​ម៉ូតូ​ដែល​ជិះ​គ្នា​បីនាក់​ប្រពន្ធ​កូន​ បណ្តាលឱ្យស្រ្តី​ជាប្រពន្ធ​រងរបួសគ្រេចចង្កេះ​ ចំនែក​ឪពុក​ និង​កូន​តូច​រងរបួស​តិចតួច​ បាននាំគ្នា​លើក​ម៉ូតូ​ជិះ​ឌុប​ប្រពន្ធ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ដោយ​ឡែក​ខាង​ម៉ូតូ​បង្ក​ហុង​ដា​ឃ្លីក​វិញ​ រងរបួស​បែក​ចិញ្ចើម​សន្លប់​ស្ដូកស្ដឹង​មួយ​សន្ទុះ​ ក៍ដឹងខ្លួនវិញ​ ចំនែក​ម៉ូតូ​វិញ​បែក​ក្បាំង​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បានមកដឹក​ជនរងគ្រោះ​ដែរ​ តែជនរងគ្រោះ​មិនព្រមទៅទេ ​បាន​ទូរស័ព្ទ​ហៅបងប្អូន​អោយមក​ឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ​ ៕ សហការី kbn-live.com