ដែល​ថា​ សមាជិក​ ISIS​ ជាច្រើន​នាក់​កំពុង​លាក់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ថៃ ​ហើយ​ការ​បំផ្ទុះ​គ្រាប់​បែក​ជាច្រើន​លើក​ក្នុង​ប្រទេស ​ថៃ​ ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​នេះ​ដែរ ។​

លោក ​ប្រាយុទ្ធ​ បញ្ជាក់​ថា ​ភាគ​ខាង​ត្បូង​ប្រទេស​ ថៃ ​គ្មាន ​ISIS ​ឡើយ​ ព្រោះ​តាម​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ ថៃ ​មិន​បាន​រក​ឃើញ​ព័ត៌មាន​អំពី​ការ​លាក់​ខ្លួន​របស់​ជីវពល​ទាំង​នោះ​ ហើយ​ការ​វាយប្រហារ​ជាច្រើន​ទាំង​ក្រុង​ប្រទេស ​និង​ក្នុង​តំបន់​ក៏​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ ISIS ​ដែរ ។ ​ទោះ​យ៉ាង​ណា​ លោក ​ប្រាយុទ្ធ ​ស្នើ​ដល់​ប្រជាជន​ឲ្យ​យកចិត្ត​ទុក​ដាក់ ​ធ្វើ​ជា​ភ្នែក​ និង​ត្រចៀក​របស់​អាជ្ញាធរ ​ចំណែក​សារព័ត៌មាន​ត្រូវ​ចុះផ្សាយ​ដោយ​ប្រុងប្រយ័ត្ន​ជៀសវាង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ។ ​

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាមដាន​ឲ្យ​បាន​ដិត​ដល់​បំផុត​នូវ​ស្ថានភាព​ភាគ​ខាង​ត្បូង​ប្រទេស ។​ បច្ចុប្បន្ន​រដ្ឋាភិបាល​ ថៃ ​ព្រួយបារម្ភ​ចំពោះ​ភាគ​ខាង​ត្បូង​ ជា​កន្លែង​មាន​ក្រុម​បំបែក​រដ្ឋ​កំពុង​ធ្វើ​សកម្មភាព​ ជា​មូល​ហេតុ​អាច​ធ្វើ​ឲ្យ​ទីកន្លែង​នោះ​ក្លាយ​ជា​គោលដៅ​លាក់​ខ្លួន​របស់​ក្រុម ​ISIS​ ដែល​កំពុង​បាត់​បង់​មូលដ្ឋាន​ស្ទើរ​ទាំង​អស់​នៅ​មជ្ឈិមបូព៌ា ។​ ISIS​ កំពុង​ប្រយុទ្ធ​ជា​មួយ​ទាហាន​រដ្ឋាភិបាល​ ហ្វីលីពីន ​នៅ​លើ​កោះ​ មីនដាណាវ​ បំណង​បង្កើត​មូលដ្ឋាន​មួយ​នៅ​អាស៊ីអាគ្នេយ៍ ៕ ផ្ដល់សិទ្ធដោយ៖ kqube