
បើតាមសារពត៌មាន The Sun បានបង្ហាញថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កំពុងតាមប្រម៉ាញ់យកខ្សែប្រយុទ្ធរបស់ ក្លឹប Inter Milan គឺកីឡាករ Ivan Perisic។ ចំពោះទឹកប្រាក់ដែល អាចធ្វើអោយមានការផ្ទេរនេះបាន គឺប្រហែល 40លានផោន។ សម្រាប់ កីឡាករ វ័យ 28ឆ្នាំរូបនេះ បានយល់ស្របជាមួយនឹងប្រាក់ប្រចាំសប្តាហ៏ 100,000 ផោន សម្រាប់ការមកលេងនៅទឹកដី Old Trafford។