សម្រាប់ខ្សែប្រយុទ្ធក្លឹប Atletico Madrid ដែលកំពុងទទួលបានការចាប់អារម្មណ៏ច្រើនអំពីអ្នកចូលចិត្តកីឡាបាល់ទាត់ ទាក់ទងនឹងការផ្ទេរទៅកាន់ ក្លឹបបិសាចក្រហម Manchester United គឺ​ Griezmann។ យប់មិញគាត់បានចូលរួមក្នុងកម្មវិធីទូរទស្សន៏ French TV ដែលបានធ្វើការសម្ភាស៍អំពី ទឹកចិត្តរបស់គាត់ក្នុងផ្ទេរចេញពី Atletico Madrid។ តាមអ្នកយកពត៌មានបានបញ្ជាក់ សម្រាប់តំលៃក្នុងការផ្ទេរយករូបគាត់ គឺ 85 លានផោន។ ប៉ុន្តែមិនមែនមានតែ Man Utd មួយទេ ដែលចាប់អារម្មណ៍រូបគាត់ គឺមានក្លឹបជាច្រើនទៀតដូចជា Real Madrid, Chelsea, Manchester City នឹង Barcelona។

បើតាមពត៌មានដែលបានចេញផ្សាយកាលពីសប្តាហ៍មុន គឺ Griezmann បានបញ្ជាក់ថា​ “ខ្ញុំសប្បាយរីករាយក្នុងការស្នាក់នៅជាមួយ Atletico Madrid”។ ប៉ុន្តែក្នុងការសម្ភាស៍នៅ French TV យប់មិញ គឺគាត់បាននិយាយថា “ការផ្ទេរនឹងអាចកើតមានឡើងនៅ 2សប្តាហ៏ទៀត”។ នៅពេល ដែលគេដេញដោយថាជាក្លឹប “Manchester United?”។ គាត់ក៏បានបញ្ជាក់យ៉ាងខ្លីថា “ត្រឹមត្រូវ”។ ហើយគាត់ក៏បានបញ្ជាក់ថាប្រសិនជាបិសាច​ក្រហមផ្ទេរយករូបគាត់នោះ គាត់នឹងអាចចាក់ចេញ 6/10។