កោះសាមុយ៖ កាសែតក្នុងស្រុករបស់ថៃ បានចុះផ្សាយពេញប្រទេស លើករណីជនបរទេសមួយគូរ ដែលគេមិនដឹងថា ជាជនជាតិអ្វី មកពីប្រទេសណាឡើយ កំពុងតែរួមរ័ក្សស្នេហា យ៉ាងសុខស្រួលនៅមាត់សមុទ្រ ក្នុងបរិវេណកោះសាមុយ ខេត្តសុរាដថានី និងជាកន្លែងដែលមាន ភ្ញៀវទេសចរយ៉ាងច្រើនកុះករ រង់ចាំមើលព្រះអាទិត្យលិច ជារៀងរាល់ថ្ងៃ។

វីដេអូឃ្លីបខាងក្រោម ត្រូវបានគេស៊ែរ តៗគ្នានិងបញ្ចេញមតិរិះគន់ ដល់អ្នកទេសចរ១គូរនោះ ដែលប្រព្រឹត្តនូវសកម្មភាពមិនគួរគប្បីនេះ ហើយថែមទាំងចង់ឲ្យ អាជ្ញាធរផ្តន្ទាទោស និងដេញចេញពីប្រទេស ថែមទៀតផង ព្រោះប្រជាជនថៃ ភាគច្រើនគិតថា នេះគឺជាការបំផ្លាញប្រពៃណី និងមុខមាត់របស់ប្រទេសទៅកាន់ពិភពលោក៕