ថ្មីៗនេះគេហទំព័រល្បីឈ្មោះ Foxsports asia បានបញ្ចេញបញ្ជីឈ្មោះ កីឡាករក្នុងតំបន់ អាស៊ីខាងកើតទាំង១០ ដែលរកបានគ្រាប់បាល់ បានច្រើនជាងគេបំផុត ក្នុងនោះខ្សែប្រយុទ្ធ ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍានាការ ក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមកីឡាករ ខ្លាំងៗទាំង១០នាក់នោះផងដែរ។
ខាងក្រោមគឺជាជើងខ្លាំងទាំង១០ដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងតំបន់អាស៊ី៖
១០- Phil Younghusband ស៊ុតបាន៦៨គ្រាប់ឲ្យក្លឹប Meralco Manila (លីគកំពូលហ្វីលីពីន)
៩- Li Jinyu ស៊ុតបាន៧៤គ្រាប់ឲ្យក្លឹប Shandong Luneng (លីគកំពូលចិន)
៨- Besart Berisha ស៊ុតបាន១០១គ្រាប់ឲ្យក្លឹប Brisbane Roar និង Melbourne Victory (លីគកំពូលអូស្ត្រាលី)
៧- Cleiton Silva ស៊ុតបាន១១៩គ្រាប់ឲ្យក្លឹប Osotspa, BEC Tero, និង Muangthong United (លីគកំពូលថៃ)
៦- Hoàng Vũ Samson ស៊ុតបាន១២២គ្រាប់ឲ្យក្លឹប Than Quảng Ninh, Đồng Tháp, និង Hà Nội (លីគកំពូលវៀតណាម)
៥- Chan Vathanaka ស៊ុតបាន១២៦គ្រាប់ឲ្យក្លឹប Preah Khan Reach, និង Boeung Ket (លីគកំពូលកំពូលកម្ពុជា)
៤- Mohd Amri Yahya ស៊ុតបាន១៤៣គ្រាប់ឲ្យក្លឹប Selangor, JDT, និង Melaka United (លីគកំពូលម៉ាឡេស៊ី)
៣- Yoshito Okubo ស៊ុតបាន១៧៣គ្រាប់ឲ្យក្លឹប Cerezo Osaka, Vissel Kobe, Kawasaki Frontale, និង FC Tokyo (លីគកំពូលជប៉ុន)
២- Lee Dong-gook ស៊ុតបាន១៧៦គ្រាប់ឲ្យក្លឹប Pohang Steelers, Sangju Sangmu, Seongnam និង Jeonbuk Hyundai Motors (លីគកំពូលកូរ៉េ)
១- Aleksandar Đurić ស៊ុតបាន៣១០គ្រាប់ឲ្យក្លឹប Geylang, Singapore Armed Forces និង Tampines Rovers (លីគកំពូលសិង្ហបុរី)៕