សេអ៊ូល៖ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កូរ៉េខាងត្បូង​ ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​ពុធ​​ បាន​បង្ហាញ​ថា​ មាន​បេក្ខភាព​ចំនួន​ ៣​រូប​ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​​ច្រើន ​ក្នុង​នោះ​ក៏​មាន​​លោក​ Moon Jae មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​វត្ត​មាន​បំពេញ​​កិច្ច​សង្គមជាតិ​​តិចតួច​ បែរ​ជា​មាន​សំឡេង​គាំទ្រ​រហូត​ដល់ ​៤២.២​ភាគ​រយ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ព័ត៌មាន​ Channal News Asia កាល​ពី​ប៉ុន្មានម៉ោង​មុន​។

​ទន្ទឹម​គ្នា​នេះ​ ​​បេក្ខភាព​លោក​​ Ahn Cheol-soo ​មក​ពី​គណបក្ស​ប្រជាមានិត​និយម និង​មួយ​រូប​ទៀត មក​ពី​គណបក្ស​​សេរី​ គឺ​លោក​ Hong Joon-pyo ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​ជា​ ១៨​ភាគ​រយ​។ ​​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​លើកឡើង​ថា​ ចំពោះ​លទ្ធ​ខាង​លើ​នៅ​មិន​ទាន់​ប្រាកដ​នោះ​ទេ​ ទំនង​ជា​ “ក្រុមអភិរក្ស” អាច​រក​បាន​ការ​គាំទ្រ​រហូត​ដល់​ ៥០​សំឡេង ​ដែល​ភាគរយ​នៃ​ការ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នោះ​​ ស្ទើរ​តែ​ ២០​ភាគ​រយ​ទៅ​ហើយ​។

យ៉ាងណាមិញ​ ចំពោះ​ជ័យជម្នះ​ពិតប្រាកដនោះ​​ នឹង​នឹង​ដឹង​ច្បាស់​នៅ​ពេល​​បោះឆ្នោត​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នា​​ថ្ងៃ​អង្គារ​ ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ខាង​មុខ​៕

ផ្ដល់សិទ្ធដោយ៖ kqube