នៅ​ក្នុង​ប្រតិបត្តិការ​ ទូទាំង​ប្រទេស​របស់​កងពល​ធំ ​ប្រឆាំង​ភេរវកម្ម​ ប៊ូគីត អាម៉ាន ​របស់​ប្រទេស​ ម៉ាឡេស៊ី ​បាន​ឈាន​ទៅ​ដល់​ ការ​ចាប់ខ្លួន​សមាជិក​ ISIS​ ៦​ នាក់ ​ដែល​ជា​បណ្ដាញ​​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ ​កេឡាន់តាន់ ​រត់ពន្ធ​អាវុធ​ តាម​ច្រក​ភាគ​ខាងត្បូង​ ប្រទេសថៃ​ ចូល​​ប្រទេស​ ម៉ាឡេស៊ី​ ហើយ​រក្សា​ទុក​រយៈពេល​មួយ​ឆ្នាំ​ កន្លង​មក​ហើ​យ​ ដើម្បី​ត្រៀម​វាយប្រហារ​ ក្នុង​ប្រទេស ​ម៉ាឡេស៊ី​ និង​នៅ​បរទេស ។​

ក្នុង​ចំណោម​សមាជិក​ ISIS ​6 នាក់​នោះ​ មាន​ពីរ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រដ្ឋ​ កេឡាន់តាន់​ និង​ ៤​ នាក់​ចាប់​ខ្លួន​ក្នុង​ ម៉ាឡាកា​ ប៉េណាង ចូហូ ​និង​ សេឡាងហ្គ័រ ។ ​ប្រតិបត្តិការ​របស់​ ISIS ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​រដ្ឋ​ឥស្លាម​ កំពុង​ពង្រីក​ខ្លួន​ យ៉ាង​ឆាប់រហ័ស​នៅ​អាស៊ីអាគ្នេយ៍ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​សមាជិក​រាប់​រយ​នាក់​ ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ប្រទេស ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី​ និង​ ហ្វីលីពីន​ ដើម្បី​​បញ្ជូន​ទៅ​កាន់​ប្រទេស​ ស៊ីរី ​និង ​អ៊ីរ៉ាក់ ។​

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ក្រោយ​បាត់បង់​ទីតាំង ​ស្ទើរ​ទាំង​ស្រុង​នៅ​មជ្ឈិមបូព៌ា​ ISIS ​បាន​ស្វះស្វែង​រក​មូលដ្ឋាន​ថ្មី​ ដោយ​ជ្រើស​រើស​​ ទីតាំង​ណា​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​នោះ​មាន​តំបន់​មួយ​ឈ្មោះ ​តំបន់​ប្រផេះ​ គឺ​សំដៅ​រក​តំបន់ ​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ មិន​ដិត​ដល់​ ដូចជា​កោះ​ ស៊ូឡាវេស៊ី​ ប្រទេស ​ឥណ្ឌូណេស៊ី ​និង​តំបន់​ខ្លះ​នៃ​ប្រទេស ​ហ្វីលីពីន ។​ ចំណែក​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ជា​កន្លែង​មាន​សកម្មភាព ​បំបែក​ខ្លួន​របស់​ក្រុម​ឥស្លាម​និយម​ និង​រដ្ឋ ​សាបាស់ ​ភាគ​ខាងជើង​ ម៉ាឡេស៊ី ​ក៏​អាច​ជា​ទីតាំង ​មាន​សក្ដានុពល​សម្រាប់ ​ISIS ​ផង​ដែរ៕

ផ្តល់សិទ្ធដោយ៖ kqube.net