ប្រទេសឥណ្ឌូនេស៊ី៖ នេះជារឿងដ៏កម្រមួយ ដែលបានកើតឡើង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយសារតែសេចក្ដីស្នេហាគ្មានព្រំដែន គ្មានអ្នកណាអាចរាំងស្ទះបាន ទើបនារីជនជាតិអ៊ីតាលីម្នាក់​ ខំប្រឹងធ្វើការសន្សំលុយរយៈពេល ២ឆ្នាំ​ ទើបអាចទិញសំបុត្រយន្តហោះ ដើម្បីមកកាន់ប្រទេសឥណ្ឌូនេស៊ី សុំត្រឹមជួបមុខបុរសដែលជាគូរស្នេហ៍ ។

ជាការពិតណាស់ ហ្វេសប៊ុក ពិតជាអាចបង្កើតទំនាក់ទំនងបានយ៉ាងទូលំទូលាយ ដូចជាបុរសនិងស្រ្តី ដែលជាជនជាតិខុសគ្នា ភាសាខុសគ្នា ទាំងពីរនាក់ខាងលើនេះ ក៏អាចបង្កើតមិត្តភាព រហូតក្លាយជាស្នេហាបានដែរ ហើយដោយសសារតែទឹកចិត្តស្នេហាដ៏ធំអស្ចារ្យ នេះ បានធ្វើឱ្យពួកគេខំធ្វើការដើម្បីសន្សំលុយទិញសំបុត្រយន្តហោះស្កាត់រកគ្នា តែទីបំផុតនារីជនជាតិអ៊ីតាលី បានសម្រេចដូចបំណងប្រាថ្នារបស់គេមែន ដោយនាងបានសន្សំលុយរយៈពេល ២ឆ្នាំ ទើបអាចទិញសំបុត្រយន្តហោះមកកាន់ប្រទេស ឥណ្ឌូនេស៊ី ជួបមុខបុរសកំពូលស្នេហ៍ ។

ជាមួយគ្នានេះសារព័ត៌មាន ឥណ្ឌូនេស៊ី បានចុះផ្សាយកាលពីថ្ងៃទី ២៧ ខែឧសភា កន្លងទៅថ្មីៗនេះថា ដំបូងឡើយពួកគេបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានទាក់ទងគ្នារយៈពេល ២ឆ្នាំ ដោយក្នុងអំឡុងពេលនោះ ពួកគេបានត្រឹមនិយាយឆ្លងឆ្លើយ និងមើលមុខគ្នា តាមរយៈហ្វេសប៊ុកប៉ុណ្ណោះ ។ ប្រភពដដែលបានឱ្យដឹងទៀតថា នារីជនជាតិអ៊ីតាលីខាងលើមានឈ្មោះ អ៊ីឡារៀ ម៉នទេ បៀងខូ អាយុ ២១ឆ្នាំ បានសន្យាថា នឹងមកជួបផ្ទាល់ជាមួយគូស្នេហ៍ដែលជាបុរសជនជាតិឥណ្ឌូនេស៊ី និងសុំបុរសនោះរៀបការ រហូតមកដល់ពេលនេះ នាងក៏បានមកជួបតាមពាក្យសន្យាមែន ។

រឿងរ៉ាវស្នេហាឆ្លងទ្វីបខាងលើនេះ​ ត្រូវបានប៉ូលិសក្នុងខេត្ត ជ្វា ប្រទេសឥណ្ឌូនេស៊ី បានសួរនាំ ហើយសុំពន្យាពេលរឿងរៀបការ ព្រោះត្រូវការស៊ើបប្រវត្តិរបស់នារីអ៊ីតាលីរូបនោះ ថាតើនាងធ្លាប់រៀបការម្ដងហើយ​ ឬអត់ ។​ ទោះជាយ៉ាងណាក្ដី សម្រាប់រឿងពន្យាពេលរៀបការ គូស្នេហ៍ខាងលើនេះ និយាយថាគ្មានបញ្ហាឡើយ ព្រោះពួកគេអាចចាំបានរយៈពេល ២ឆ្នាំមកហើយ​ ៕ សហការី kbn-live.com