ក្មេងស្រីម្នាក់​ បានវង្វេងបាត់ខ្លួនរយៈពេលជាច្រើនម៉ោង ហើយចុងក្រោយពេលដែលរកឃើញ គឺហួសពេលទៅហើយ​ ក្មេងស្រីម្នាក់នោះបានស្លាប់ មុនពេលក្រុមសង្គ្រោះមកដល់ ហើយអ្វីដែលធ្វើឱ្យមហាជនព្រឺព្រួចទៀតនោះ គឺក្មេងស្រីម្នាក់នោះបានស្លាប់នៅក្នុងផ្ទះមួយកន្លែង ដែលមានសភាពមើលទៅគួរឱ្យខ្លាចបំផុត ។

ប្រភពព័ត៌មានដែលទទួលបានពី Mirror បានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ Semaj Crosby អាយុ ១៦ខែ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងផ្ទះមួយកន្លែងគ្មានមនុស្សនៅ នៅក្នុងទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ។ សាសពរបស់ក្មេងស្រីតូច Semaj Crosby ត្រូវបានគេរកឃើញនៅក្រោមគ្រែ​ ដោយយោងតាមការវិភាគរបស់អ្នកជំនាញបានឱ្យដឹងថាក្មេងស្រីរូបនេះបានស្លាប់រយៈពេល ៣០ម៉ោងមុនក្រុមសង្គ្រោះមកដល់ ។

ជាមួយគ្នានេះ ក្រុមប៉ូលិសនៅក្នុងទីក្រុងឈីកាហ្គោ បាននិយាយឱ្យដឹងថា សម្រាប់រឿងក្ដីនេះ ប៉ូលិសនឹងធ្វើការស៊ើបអង្កេតចំពោះផ្ទះមួយខ្នង ដ៏អាថ៌កំបាំងនេះ ព្រោះបើយោងតាមទិដ្ឋភាពនៅក្នុងផ្ទះនេះគឺប្រៀបដូចជាកំពុងមានមនុស្សកាន់កាប់ (យោងតាមសំបកកំប៉ុងចំណីអាហារ ថង់សំរាម និង សម្ភារៈចាស់ៗមួយចំនួន) ។

គួរបញ្ជាក់ដែរថា ក្មេងស្រីរងគ្រោះ Semaj Crosby បានបាត់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ ខណៈដែលនាងត្រូវបានឪពុកម្ដាយ យកមកដាក់នៅក្នុងមណ្ឌល់គាំពារកុមារ ហើយក្រោយពីមានការបាត់ខ្លួននេះ គ្រួសារបានដាក់បន្ទុកខ្លាំងទៅខាង មណ្ឌល់ដោយចោទថាមានការធ្វេសប្រហេស ។ រយៈពេល ២ទៅ ៣ម៉ោង បន្ទាប់ពីបាត់ខ្លួន ក្រុមប៉ូលិសក៏បានមកដល់ និងចាប់ផ្ដើមស្វែង ហើយនៅទីបំផុតទើបតែបានរកឃើញ ប៉ុន្តែវាហួសពេលទៅហើយ ដោយក្មេងស្រីម្នាក់នោះបានស្លាប់រយៈពេល ៣០ម៉ោង មុនពេលរកឃើញ ៕

យុទ្ធ kbn

ប្រភព៖ មេរ៉ឺ