ក្រុមហ៊ុនទ្រូម៉ាន់នី ដែលត្រូវបាន គេទទួលស្គាល់ថា ជាក្រុមហ៊ុនមានការពង្រីក និងអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ខាងផ្នែកផ្ទេរប្រាក់ បានរៀបចំកម្មវិធីជួបជុំភ្នាក់ងាររបស់ខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ ដោយទទួលបានការស្វាគមន៏ យ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំនិងបុគ្គលិក ក្រុមហ៊ុនទ្រូម៉ាន់នី។ កម្មវិធីជួបជុំនេះ បានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ដោយមានការចូលរួម ពីភ្នាក់ងារមកពីខណ្ឌផ្សេងៗគ្នា ប្រមាណជា ៥០០ភ្នាក់ងារ ក្នុងនោះមានភ្នាក់ងារឆ្នើម ដែលទទួលបានពានរង្វាន់និងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ។ ក្រៅពីនេះភ្នាក់ងារដែលបានចូលរួម ក៏មានឱកាសឈ្នះរង្វាន់ ជាច្រើនតាមរយៈការចាប់រង្វាន់ ពីក្រុមហ៊ុនទ្រូម៉ាន់នី។

តាមរយៈកម្មវិធីនេះ ភ្នាក់ងារបានទទួលនូវចំនេះដឹងថ្មីៗ ក៏ដូចជាគោលការណ៏ របស់ក្រុមហ៊ុនក្នុងការ ជួយសម្រួលដល់ការផ្តល់សេវាកម្ម ជូនអតិថិជន និងវិធីសាស្រ្តជួយរកចំនូលបន្ថែម ជូនភ្នាក់ងារផងដែរ។

ទន្ទឹមនឹងនេះផងដែរ ភ្នាក់ងារទាំងអស់ មានសេចក្តីសោមនស្សរីករារាយ យ៉ាងខ្លាំងដែលបានធ្វើការ ប្រាស្រ័យទាក់ទង ជាមួយនឹងភ្នាក់ងារផ្សេងៗ មកពីទីតាំងខុសៗគ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៏ អោយគ្នាទៅវិញទៅមក។

គួររំលឹកផងដែរថា ទ្រូម៉ាន់នីជាក្រុមហ៊ុនផ្តល់សេវាកម្ម ជាច្រើនរួមមាន ​ដាក់ប្រាក់ ដកប្រាក់​ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ និង ផ្ទេរប្រាក់ ដែលជាសេវាកម្មមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនដោយក្រុមហ៊ុន បានគិតគូរពីការចំនាយ របស់ប្រជាជនកម្ពុជា ដែលអតិថិជនចំនាយ ត្រឹមតែ២៥០០រៀលតែប៉ុណ្ណោះ ក្នុងការផ្ទេរប្រាក់ក្រោម៤០០,០០០​រៀល ឬ ក្រោម ១០០ ដុល្លា ជាមួយ ភ្នាក់ងារទ្រូម៉ាន់នី ជិត ៥,០០០​ ទីកន្លែងទូទាំងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះក្រុមហ៊ុនទ្រូម៉ាន់នី គឺជាក្រុមហ៊ុនដ៏ធំមួយ មានការិយាល័យនៅ ៦ ប្រទេស ដូចជាប្រទេស កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម ហើយក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ ទូទាំងអាស៊ាននៅពេលឆាប់ៗនេះ។ ​

លោក ​គង់ មាន ​ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញពីផែនការ និង គោលការណ៏របស់ក្រុមហ៊ុន ព្រមទាំងមានប្រសាសន៍ ថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ ដែលបានចូលរួមកម្មវិធី និង សង្ឃឹមយ៉ាងមុតមាំថា ភ្នាក់ងារទូទាំងប្រទេស នឹងបន្តការសហការល្អជាមួយនឹងក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្ម គួរជាទីពេញចិត្តជូនអតិថិជន ​។

បន្ទាប់ពីកម្មវិធីជួបជុំ នៅរាជធានីភ្នំពេញរួច ក្រុមហ៊ុនឹងបន្តរៀបចំ កម្មវិធីជួបជុំភ្នាក់ងារ នៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូន មានបំណងចង់ក្លាយជាភ្នាក់ងារទ្រូម៉ាន់នី សូមទំនាក់ទំនងលេខទូរស័ព្ទ​​ 070 999 639 / 089 999 639 ឬ ចូលទៅកាន់ ហ្វេសបុក TrueMoney Cambodia​ និងវេបសាយ www.truemoney.com.kh សម្រាប់ព័ត៏មានបន្ថែម។

https://youtu.be/DIeM_aVCqIw