Alexandre Lacazette តារារបស់ក្រុម Lyon បានរៀបចំនឹងចាក់ចេញពីទឹកដីក្រុមកំណើតរបស់ខ្លួនហើយនៅរដូវក្តៅខាងមុខនេះ។ បន្ទាប់ពីការបង្ហាញខ្លួនបានចំនួន 270 ប្រកួតនឹងអាចរកបាន 123គ្រាប់។ ដោយការបង្ហាញខ្លួនយ៉ាងល្អរបស់គាត់ បានធ្វើអោយក្រុមធំៗ ជាច្រើននៅក្របខណ្ឌរបស់អ៊ឺរ៉ុបមានការចាប់អារម្មណ៏។ ក្រុមដែលចាប់អារម្មណ៏នឹងកំពុងតាមប្រម៉ាញ់ Alexandre គឺមានដូចជា Arsenal, Atletico Madrid នឹង Borussia Dortmund។ ក្នុងមានតែ Arsenal ដែលចង់បាន Alexandre ខ្លាំងជាគេ បន្ទាប់ពីមានពត៌មានពីការចាក់ចេញកីឡាករមួយចំនួនរបស់ក្រុមនេះ។ លោក Arsene Wenger អាចនឹងហ៊ានចំណាយលុយរហូតដល់ទៅ 60 លានផោនក្នុងការផ្ទេរយក តារារបស់ Lyon៕