សព្វពស់មួយក្បាល បានធ្វើឱ្យមនុស្សជាច្រើននាក់ ភ្ញាក់ផ្អើលដោយសារទំហំដ៏ធំ​ និងប្រវែងប្រហែល ៥ម៉េត្រ ហើយពស់មួយក្បាលនេះ បានរកឃើញនៅលើ ទឹកដីប្រទេសអូស្រ្តាលី​ ដោយអ្នកជំនាញចាប់ពស់ម្នាក់​ ។

យោងតាមរូបភាព អាចធ្វើឱ្យគេយល់ច្រឡំថា ជាសត្វក្រពើ តាមពិតវាគឺជាសត្វពស់យក្ស ដែលក្នុងពោះរបស់វា ប្រហែលផ្ទុកដោយចំណី​ ជាកូនសត្វកុងគូរូ រហូតដល់ថ្នាក់ បម្លាស់ទីទៅណាមិនរួច​​ ។

លោក​ David Walton អ្នកជំនាញចាប់ពស់ រយៈពេល១៦ឆ្នាំបាននិយាយថា គាត់បានរក សត្វពស់មួយក្បាលនេះ ខណៈដែលលោកទៅកម្សាន្តនៅទីក្រុង Cairns ប្រទេសអូស្រ្តាលី ដោយឃើញវា បម្លាស់ទីទៅណាមិនរួច​ ព្រោះធ្ងន់ទៅដោយចំនី​ ហើយពេលឃើញដំបូង លោកមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិនដែល បានជួបសត្វពស់ធំដូចនេះពីមុន ។​ លោក David Walton បាននិយាយឱ្យដឹងថា យោងងតាមបទពិសោធន៍ របស់លោកកន្លងមក សត្វពស់នេះប្រហែលមានអាយុ ២៥ទៅ ២៦ឆ្នាំ ៕

យុទ្ធ kbn
ប្រភព៖ ប៊ូកាប៊ូ