ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ និង​លោក​ប្រធានាធិបតី ​រុស្ស៊ី​ Vladimir Putin​ កាល​ពី​ថ្ងៃ​អង្គារ ​ម្សិលមិញ​នេះ​ បាន​ប្រជុំ​ពិភាក្សា​គ្នា​ លើក​ដំបូង​មួយ​ ចាប់តាំង​ពី​សហរដ្ឋ​អាមេរិក​ បាញ់​មីស៊ីល​ជិត​៦០​គ្រាប់ ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ស៊ីរី​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ​កន្លងមក។ នេះ​បើ​តាម​ការ​ចុះផ្សាយ ​របស់ Channel News Asia នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។

ប្រធានាធិបតី ​របស់​ប្រទេស​មហាអំណាច​ទាំង​ពីរ ​បាន​ជជែក​គ្នា​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ស្ដី​អំពី​​បទឈប់បាញ់គ្នា ​ក្នុង​សង្គ្រាម​ស៊ីវិល​ ​នៅ​ប្រទេស​ ស៊ីរី បន្ទាប់​ពី​តានតឹង​ ដាក់​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង ​​អាវុធ​គីមី​របស់​រដ្ឋាភិបាល​អាមេរិក។​ ​ភាគី​ទាំង​ពីរ​ ថែមទាំង​បាន​ពិភាក្សា ​លើ​បញ្ហា​សន្តិសុខ​ នៅ​អឺរ៉ុប​ខាង​កើត​ និង​ការងារ​មនុស្សធម៌ ​ដើម្បី​សន្តិភាព​នានា​ទៀត​ផង។ នេះ​បើ​យោង​តាម ​សេចក្ដី​ថ្លែងការណ៍​មួយ​ ចេញ​ពី​សេតវិមាន​។

វិមាន​ គ្រឹមឡាំ (Kremlin) បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី​ លោក Putin និង​លោក​ Trump បាន​ឯកភាព​គ្នា​ បើក​កិច្ច​ប្រជុំ​មួយ​ទៀត​នៅ​ទីក្រុង​ Astana​ ប្រទេស​ កាហ្សាក់ស្តង់ ក្នុង​គោលបំណង​ស្វែងរក ​មធ្យោបាយ​ដោះស្រាយ​រឿង​ បាញ់​ប្រហារ​នៅ​ស៊ីរី​ ក៏ដូចជា​ការ​ស្វែងរក ​​​សន្តិភាព​ជូន​ប្រជាជន​ស៊ីរី​ជាដើម​។

ជាចុងក្រោយ​ ប្រធានាធិបតី​ទាំង​ពីរ ​ក៏​បាន​លើក​យក​បញ្ហា ​កូរ៉េខាងជើង​ មកជុំនំ​​គ្នា​ផង​ដែរ​ ក្នុង​បំណង​រក​វិធី​ទប់ស្កាត់ ​ឥទ្ធិពល​អាក្រក់​របស់​មេដឹកនាំ ​លោក គីម​ យុងអ៊ុន​ ដែល​កើត​ចេញ​ពី​​អាវុធ​នុយក្លេអ៊ែរ ​ដ៏​កំណាច​របស់​ខ្លួន​ តាមរយៈ​ការ​ធ្វើតេស្ត​មីស៊ីល ​គំរាមកំហែង​ប្រទេស​ដល់​ជិត​ខាង​ មាន​កូរ៉េខាងត្បូង ​ជា​មុខ​សញ្ញា​សំខាន់៕

ផ្តល់សិទ្ធដោយ៖ kqube.net