សិល្បៈ ៖ ញឹកញាប់​ណាស់​ដែល​ទស្សនិកជន​បង្ហាញ​វីដេអូ​ចម្រៀង​ដូច​បទ​ម្ចាស់​ដើម​ រីឯ​បុរស​ម្នាក់​នេះ​រូប​គេ​មិន​ត្រឹមតែ​មាន​រូបរាង​ ការ​ស្លៀកពាក់​ និង​សំឡេង​ដូច​តារា​ចម្រៀង​លោក​ សាន ផានិត ​ទេ​ គឺ​គេ​ថែម​ទាំង​អាច​បកស្រាយ​បទ​ចម្រៀង​លោក​ អ៊ីណូ ​រិន សាវេត ​ករុណា ពេជ្រ​ និង​លោក ឆន សុវណ្ណរាជ​ ស្ដាប់​ហើយ​ម្ចាស់​ដើម​​សុំខ្មាស។​

ក្នុង​វីដេអូ​នេះ​ដ្បិតតែ​បុរស​ម្នាក់​នេះ​មិន​បាន​ប្រាប់​ឈ្មោះ ​និង​អាជីព​ការងារ​ក្តី​ ប៉ុន្តែ​តាម​ការ​ស្លៀកពាក់​ និង​ការ​តុបតែង​ខ្លួន​របស់​គេ​គឺ​មិន​ចាញ់​អ្នក​សិល្បៈ​ប៉ុន្មាន​ទេ​។ ជាក់ស្ដែង​មួយ​ឈុត​នេះ​រូប​លោក​សឹង​ចាប់​ច្រឡំ​លោក ​សាន ផានិត ​។ ដូច្នេះ​ហើយ​កុំ​រង់ចាំ​យូរ​សាក​ស្ដាប់​ការ​បកស្រាយ​ត្រាប់​តាម​តារា​ចម្រៀង​ល្បី​ទាំង​៥​ដួង​របស់​បុរស​ម្នាក់​នេះ​សាក​មើល​ តើ​ដូច​កម្រិត​ណា ​៖

ផ្ដល់សិទ្ធដោយ៖ Kqube</strong>