កាលពីពេលថ្មីៗនេះ គេហទំព័រ Sina.com បានបង្ហោះវីដេអូឃ្លីបមួយ ដែលជាគំរូដល់ឪពុកម្ដាយទាំងឡាយ ដែលមានកូនតូចៗ​ គួរតែមានការប្រុងប្រយ័ត្ន​ ។

វីដេអូឃ្លីបនោះដែរ ក៏មានការចែករំលែកបន្តគ្នាពីម្នាក់ ទៅម្នាក់ទៀត ដោយក្នុងវីដេអូបានបង្ហាញឱ្យឃើញពីសកម្មភាបរបស់ឪពុកជនជាតិចិនម្នាក់បាននាំកូនស្រីតូចរបស់ខ្លួនចូលក្នុងធនាគារ ដើម្បីធ្វើធុរៈផ្ទាល់ខ្លួន តែនៅពេលដែលឪពុក កំពុងធ្វើការ ស្រាប់តែក្មេងស្រីនោះ បានដើរមកតុសរសេរឯកសារ (ដក-ដាកលុយ) ហើយបានលោតតោងតុនោះ ដោយប្រើដៃទាំងពីរ ធ្វើឱ្យតុដួលសង្កត់ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បុគ្គលិកធនាគារជាច្រើននាក់ មកជួយ ហើយបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ។

គួរបញ្ជាក់ដែរថា វីដេអូឃ្លីបដែលបង្ហាញ ពីគ្រោះថ្នាក់ខាងលើនេះ គឺមានប្រភពមក​ពីប្រទេសចិន ៕


សហការី kbn-live.com

ប្រភព៖ កាភោគ