យុវតីជនជាតិវៀតណាមម្នាក់​ កុំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង ប៉ុន្តែបែជានាងមកធ្វើការងារជាអ្នកលៀងចានទៅវិញ ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការល្បីសុះសាយពេញបណ្ដាញសង្គមហើយនោះ មានប្រភពព័ត៌មានមួយបានបកស្រាយថា ការពិតនារីដ៏ស្រស់ស្អាតម្នាក់នេះ មិនមែនជាអ្នកធ្វើការលៀងចានទេ ប៉ុន្តែនាងជាអ្នកជួយសម្រាលការងារនៅក្នុងភោជនីយដ្ឋានរបស់ម្ដាយឪពុកនាង ក្នុងតួនាទីជាច្រើន ហើយក៏ជាអ្នកលៀងចានផងដែរ ។​

យុវតីខាងលើឈ្មោះ Yon Dali ជនជាតិវៀតណាម​ អាយុ ២៤ឆ្នាំ មានម្ដាយឪពុកជាអ្នករកស៊ីបើកភោជនីដ្ឋាន ចំណែកនាងជានិសិត្សសាកលវិទ្យាល័យមួយក្នុងប្រទេស ហើយបំណងប្រាថ្នារបស់នាង ចង់ក្លាយជាអ្នកបង្កើតកម្មវិធី​ (app Developer) ពេលនាងបញ្ចប់សាកលវិទ្យាល័យ ។ មកទល់ពេលបច្ចុប្បន្ននេះ Yon Dali មានអ្នកស្គាល់នាងស្ទើរជុំវិញពិភពលោកទៅហើយ ព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង មិនត្រឹមតែប៉ុណ្ណោះ​ នាងជាកូនល្អម្នាក់​ ដែលចេះជួយធ្វើការងារឪពុកម្ដាយ តាំងតែពីអាយុ ១៤ឆ្នាំមកម្ល៉េះ ។

ខាងក្រោមនេះ គឺជារូបថតមួយចំនួនរបស់ Yon Dali ដែលធ្វើឱ្យមនុស្សរាប់លាននាក់លើសាកលលោកស្គាល់នាង និងតែងតែតាមដានរាល់សកម្មភាពនៅលើបណ្ដាញសង្គមរបស់នាងជានិច្ច ៕

យុទ្ធ KBN
ប្រភព៖ កូរ៉េប៊ូ