យន្តហោះ​ Boeing 777​ ចេញ​ពី​ទីក្រុង ​មូស្គូ ​ប្រទេស ​រុស្ស៊ី ​ទៅ​កាន់​ទីក្រុង ​បាងកក ​ប្រទេស ​ថៃ​ ជួប​នឹង​ព្យុះ​បណ្ដាល​ឲ្យ​យន្តហោះ​ឃ្លេងឃ្លោង ​ក្រឡាប់​ផ្កាប់​ផ្កា ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ធ្លាក់​ពី​កៅអី​គ្មាន​សល់​ម្នាក់​ឡើយ​ រង​របួស​ធ្ងន់ធ្ងរ​យ៉ាងតិច​ ២៧​ នាក់​ ភាគ​ច្រើន​ជនជាតិ​ រុស្ស៊ី ​មួយ​ចំនួន​ត្រូវ​ធ្វើការ​វះកាត់​ចំណាយ​ពេល​ជាច្រើន​ម៉ោង ។​

អ្នកដំណើរ​ម្នាក់​បាន​ថត​វីដេអូ​ក្រោយ​ជួប​គ្រោះថ្នាក់​ដែល​កើត​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ បង្ហាញ​ឲ្យ​ឃើញ​ឈាម​ប្រឡាក់​គ្រប់​ទីកន្លែង​ ដោយសារ​អ្នកដំណើរ​បោក​ខ្ទប់​នឹង​ជញ្ជាំង​យន្តហោះ​ អ្នកខ្លះ​បោក​ខ្ទប់​នឹង​កៅអី​ ហើយ​មួយ​ចំនួន​ដួល​ទៅ​លើ​កម្រាល​បាត​យន្តហោះ ។​ អ្នកដំណើរ​មួយ​ចំនួន​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​បាក់​ឆ្អឹង​ បែក​ច្រមុះ​ ក្នុង​នោះ​មាន​ទារក​​ដែល​រង​របួស​ត្រង់​ក្បាល ។ ​

អ្នកដំណើរ​ដែល​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​បញ្ជាក់​ថា ​ពួកគេ​មិន​សង្ឃឹម​ថា​បាន​រស់​​ឡើយ ក្នុង​ពេល​ដែល​យន្តហោះ​ក្រឡាប់​ផ្កាប់​ផ្ងារ​ ហើយ​មនុស្ស​ខ្ទាត​ចេញ​ពី​កៅអី​គ្មាន​អ្នកណាម្នាក់​អាច​ទប់​ជំហរ​ខ្លួន​ឯង​ឡើយ ។​ អ្វី​ដែល​កាន់​តែ​អាក្រក់​នោះ​ គឺ​ចលាចល​បន្ត​រហូត​ដល់​ ៤០​ នាទី​ ទើប​យន្តហោះ​ឆ្លងផុត​ទីកន្លែង​អាកាសធាតុ​អាក្រក់ ៕ ផ្ដលិសិទ្ធដោយ៖ kqube