ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្តាយ​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ បាន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈ​ប្តី និង​កូនប្រុស​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ទៅបុក​រថយន្ត​ធន់​ធំ របស់​ក្រុមហ៊ុន​ប្រេង LHR ចំពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ នៅ​ល្ងាច​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថ​កិ​ច្វ​ប្រចាំ​នៅ​កន្លែង​ហេតុ បាន​រាយការណ៍​ថា ជនរងគ្រោះ ៣នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត​កូរ៉េ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​ក្រុមហ៊ុន​ដឹក​ប្រេង LHR បណ្តាល​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ ប្តី​រងរបួស​ធ្ងន់ ខណៈ​កូនប្រុស​អាយុ​ប្រហែល ១០ឆ្នាំ បាន​ប៉ើង​ចេញពី​រថយន្ត​តែម្តង។

បើតាម​សេចក្តីរាយការណ៍​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អាច​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំងពេក មើលផ្លូវ​មិនឃើញ៕ ផ្ដល់សិទ្ធដោយ៖ VD7