ខេត្តកំពត ៖ មាន​ករណី​មួយ​បង្កឡើង​រវាង​ឪពុក និង​ស្រី​អក​ត្ត​ញ្ញូ រត់តាម​ប្រុស​ម្នាក់ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ ដល់​ប្រពល​រដ្ឋ​រាប់រយ​នាក់​ឆោឡោ​ឡោមព័ទ្ធ ឈ​មើល​ទាំងចាស់ទាំងក្មេង កាលពី​វេលា​ម៉ោង​ប្រមាណ ០៦និង១០នាទី​ល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣A ត្រង់ចំណុច​ភូមិ​ត្រា​ម​សសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ។ បើតាម​ប្រភព​អោយដឹងពី​លោក ញ៉ែម ញឹ​ប ភេទ​ប្រុស អាយុ ៥០ឆ្នាំ ត្រូវជា​ឪពុក​បាន​លើកឡើងថា កូនស្រី​របស់គាត់​មានឈ្មោះ ញ.ធ.រ អាយុ ២១ឆ្នាំ ក្រុមគ្រួសារ​របស់គាត់ មាន​ទីលំនៅ​ភូមិ១៥ សង្កាត់០៣ ខ័​ណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

រូបគាត់​បាន​រាបរាប់ថា កូនស្រី​របស់គាត់​ត្រូវបាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​ចំនួន ២ថ្ងៃ​មកហើយ ការបាត់​ខ្លួន​នេះ ​ត្រូវបាន​រូបគាត់​ដឹងថា មាន​បុរស​ម្នាក់​ឈ្មោះ( រឹម ដាវ )ភេទ​ប្រុស អាយុ ២២ឆ្នាំ នាំយក​លាក់នៅផ្ទះ​ខ្លួន ដែល​ស្ថិតនៅ​ភូមិ​ទទឹម ឃុំ​វត្ត​អ​ង្ញ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត។ ដោយសា​មានការ​ផិត​ភ័យខ្លាច​បាត់​កូនស្រី​នេះហើយ ទើបបាន​រូបគាត់​បាន​បើករថយន្ត​ដើររក​មកដល់​ទីនេះ ហើយក៏​ប្រទះឃើញ​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣A ដែរ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ភ្លាមៗនោះ​ កូនស្រី​របស់គាត់​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវបាន​រូបគាត់​ជិះ​តាមកិតៗយ៉ាង​ដូច្នេះ ដោយ​គេចខ្លួន​មិនបាន​នេះហើយ កូនស្រី​គាត់​ក៏​សម្រេចចិត្ត​ឈប់​ម៉ូតូ​នៅ​ស្ងា​ម​តែម្តង ក្នុង​ហេតុ​ការ​នេះ​ ដោយបាន​ប្រកែក​គ្នា​ជា​មួយកូន ហើយ​បានធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ មក​ព័ទ្ធ​ចោមរោម​មើលគ្រប់ៗគ្នា ។

ជាមួយគ្នា​នោះដែរ លោក (ញ៉ែម ញឹ​ប) បាន​បន្តថា​ កូនស្រី​របស់គាត់​រូបនេះ​កន្លងមក ​គឺជា​មនុស្ស​ញៀន​ថ្នាំ ហើយ​បុរស​ដែល​នាំ​កូន​គាត់​មក​នោះ គាត់​បាន​អះអាងថា គឺជា​មនុស្ស​ម្នាក់​ញៀន​ថ្នាំ​ដូចគ្នា​ដែរ ទើបបាន​អ្នក​ទាំងពីរ​រកគ្នា​ឃើញ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ លោក​អនុសេនីយ៍ទោ (ឥន រៀម) នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​សំរោង​លើ​បាន​បញ្ជាក់ថា ទាក់​ទឹ​ន​និង​រឿង​បញ្ហា​ខាងលើនេះ រូបលោក​បានទទួល​ប​ទ​បញ្ជា​អធិការរង ហើយ​ព្យាយាម​ធ្វើការ​ស​ម្រ​ប់​សម្រួល ​អោយ​អ្នក​ទាំងពីរ​តែប៉ុណ្ណោះ និង​ធ្វើលិខិត​កិច្ចសន្យា​ប្រគល់​កូនស្រី​អោយទៅ​ឪពុក​ផ្ទះ​វិញ ចំណែក​បុរស​ដែលមាន​ឈ្មោះ (រឹម ដាវ) ដែល​កន្លងមក​ បាន​ពាក់ព័ន្ធ​នាំ​កូន​គេ​មក​ផ្ទះ​ខ្លួន​នោះ ត្រូវធ្វើ​កិច្ចសន្យា​ប្រគល់​ម៉ូតូ​យកទៅ​ផ្ទះ​វិញ​ដែរ ហើយ​ឈប់​បន្តធ្វើ​សកម្មភាព​លួងលោម​នាំ​កូនស្រី​របស់គេ​បន្តទៀត លោក​អនុសេនីយ៍ទោ​បាន​បន្តថា បើ​ស្រលាញ់គ្នា​ជា​អ​នា​គត់ ​ត្រូវ​ទុក​មុខមាត់​អោយ​ឪពុកម្តាយ​ ត្រូវ​គិតគូរ​តាម​ប្រពៃណី​រួច​ចូល​ស្តីដណ្តឹង​ទៅតាម​ផ្លូវច្បាប់៕ ផ្ដល់សិទ្ធដោយ៖ vd7