ខេត្តកំពង់ស្ពឺ៖ មានហេតុការណ៍ សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងកាលពីថ្ងៃ២ ឧសភា ២០១៧ នេះ ស្ថិតនៅផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបណ្តាលឲ្យប្រពន្ធ និងម្តាយ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយចំណែកប្តី និងកូនប្រុសរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ ។

បើតាមការរៀបរាប់ ពីអ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរ ដោយរថយន្តកូរ៉េ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែមកដល់ កន្លែងកើតហេតុ ចំពេលដែលមេឃ កំពុងធ្លាក់ភ្លៀងខ្លាំង ស្រាប់តែរថយន្តរងគ្រោះ បុកជាមួយរថយន្តធន់ធំ របស់ក្រុមហ៊ុនដឹកប្រេង LHR ពេញទំហឹង បណ្តាលឲ្យប្រពន្ធ និងម្តាយ ជាទីស្រលាញ់ស្លាប់ភ្លាមៗ ឯកូនប្រុសបានប៉ើងចេញពីរថយន្តតែម្តង ហើយប្តី និងកូនប្រុស ត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។

បើតាមប៉ូលិស និងអ្នកដែលឃើញហេតុការណ៍ បានធ្វើការសន្និដ្ឋានថា គ្រោះថ្នាក់ដ៏រន្ធត់នេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេក ហើយរថយន្តបើកលឿន ស្របពេលដែលមើលផ្លូវមិនឃើញច្បាស់ ៕