ភ្នំពេញ៖ បុរស​ជាអតីត ចៅអធិការវត្ត ឬស្សីសាញ់ម្នាក់ តូចចិត្តកូនស្លាប់ចោល ទើបនឹងធ្វើបុណ្យគំរប់៧ថ្ងៃរួច ខ្លួន​មានជំងឺប្រចាំកាយ ប្រពន្ធមិនសូវ យកចិត្តទុកដាក់ជួយមើលថែ បាន​សម្រេចចិត្ត យកខោខ្លីជូតក្បាល រួចចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ដេករបស់ក្មួយ ​បង្ក
អោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​បុរសដែលចងក សម្លាប់ខ្លួនមានឈ្មោះ គង់ សុផល ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរនៅផ្ទះ អតីតជាចៅអធិការវត្តឬស្សីសាញ់ ​មានប្រពន្ធឈ្មោះ យ៉ាង ស្រីតូច អាយុ ៤៨ឆ្នាំ មុខរបរ​នៅផ្ទះមានកូន៦នាក់ ប្រុស៣នាក់និង ស្រី៣នាក់ ពួកគាត់ស្នាក់នៅភូមិកើតហេតុខាងលើ ។

បើតាមសម្ដី​ក្មួយប្រុស មានឈ្មោះ ទូច ផានិត អាយុ ២៥ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារ ជនរងគ្រោះ បានឲ្យដឹងថា បុរសដែលជាឪពុកមា គាត់ពិបាកចិត្ត ដោយសារតែកូនប្រុស របស់គាត់ លេងបាល់ ហើយដួលបោកក្បាល រងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាល ដល់ប្រទេសថៃ ​អស់ប្រាក់ជាង៥ម៉ឺនដុល្លារ ហើយនៅតែ មិនបានធូរស្បើយ បានស្លាប់ជាងមួយអាទិត្យ កន្លង​មកនេះ ទើបនឹងធ្វើបុណ្យគំរប់៧ថ្ងៃចប់ បាន២ថ្ងៃប៉ុណ្ណោះ ។

បន្ទាប់ពីកូនប្រុស ស្លាប់ចោល បុរសជាឪពុកមា ពិបាកចិត្តណាស់ ម្យ៉ាងតូចចិត្តនឹងប្រពន្ធ ដែលមិនសូវយកចិត្តទុកដាក់ ​មើលថែរូបគាត់ ដែលមានជម្ងឺទឹកនោមផ្អែម ប្រចាំកាយផងនោះ នៅយប់ថ្ងៃទី០១ ខែឧសភា គាត់បាននិយាយប្រាប់ថា រូបគាត់ដេកមិនលក់ទេ ហើយគាត់បាន លេបថ្នាំងងុយដេក អស់ពីរគ្រាប់ហើយ ពេលនោះរូបគាត់ បានចូលទៅដេក នៅក្នុងបន្ទប់របស់គេ(ក្មួយ) នៅជាន់ខាងលើ ព្រោះផ្ទះ​ធ្វើពីឈើលើថ្មក្រោម ។

ប្រភពដដែល បានបន្តទៀតថា នៅវេលាម៉ោ១០និង៣០នាទីយប់ ឪពុកមាបានចូលទៅដេក បន្ទប់របស់គេ ចំណែកប្រពន្ធរបស់គាត់ សម្រាកនៅខាងក្រោម លុះដល់ព្រឹកឡើង មិនឃើញឪពុកមាភ្ញាក់សោះ ក៏បានទៅគោះទ្វារបន្ទប់ មិនឃើញបើកទ្វារ ក៏សម្រេចចិត្តធាក់ទ្វារចូល ទៅមើលស្រាប់តែឃើញ គាត់​យកខ្សែអង្រឹង ចងកនឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ ទាំងមានជូតក្បាលនិងខោខ្លីទៀតផង ។

ភ្លាមៗនោះរូបគេ ​បានស្រែកផ្អើលឆោឡោ​ ដឹងដល់ប្រពន្ធដែលដេក នៅបន្ទប់ខាងក្រោម ​បានឡើងទៅមើលឃើញ ហើយរន្ធត់ពេក យំរហូតដួលសន្លប់ ។

​ក្រោយពេលកើតហេតុ ​បានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅ ធ្វើកោសល្យវិច័យ ពិនិត្យសព​ពិតជាស្លាប់ដោយ ចងកពិតប្រាកដមែន ។ សពបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សហការី kbn-live.com