ខេត្តកណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ម៉ូតូ​និង​មនុស្ស​ថ្មើ​ជើង នៅវេលា​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុច​ភូមិ​ក្រោម ឃុំ​កោះ​ចូ​រាម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាម​ប្រភព​អ្នកឃើញ​ហេតុ​ការ​បាន​លើកឡើងថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អាយុ ៥៨ឆ្នាំ បាន​ដើរ​ឆ្លងកាត់​ផ្លូវជាតិ៣៨១ ចំណុចកើតហេតុ ក៏មាន​ម៉ូតូ១គ្រឿង​ម៉ាក​សេ១២៥ សេរី​ឆ្នាំ២០១០ បើកបរ​ដោយ​ស្ត្រី​ម្នាក់(ឆាយ សុ​លីកា) ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង បាន​បុក​ស្ត្រី​វ័យ​ចំណាស់​បាន​បណ្តា​យ​អោយ រងរបួស​ក្រំ​ក្នុង​ខ្លួន ធ្លាក់ឈាម​តាម​មាត់ ចំណែកឯ​ស្ត្រី​បង្ករ ​បានទទួល​រងរ​បួស​យ៉ាងធ្ងន់ធ្ងរ​បាក់ដៃ និង​បែក​មាត់ ។

ក្រោយពី​កើតហេតុភ្លាមៗ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កោះ​ចូ​រ៉ា​ម និង​ប្រជាពលរដ្ឋ​ជិតខាង​ ជួយ​លើកយក​ដាក់​នៅ​ចិញ្ចើមផ្លូវ ​និង​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​ពេទ្យ​ស្រុក​ខ្សាច់កណ្តាល​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ វត្ថុ​តាំង​ម៉ូតូ​បង្ក​ត្រូវបាន​កម្លាំង​នគរបាល​ទទួល​ផែន​ចរាចរណ៍​ផ្លូ​គោគ ស្រុក​ខ្សាច់ ខេត្តកណ្តាល យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ។

គួរ​រំលឹក​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​មហាជន​ធ្វើការ​រិះគន់ថា ស្ត្រី​ជនបង្ក​បើកបរ​ម៉ូតូ ក្នុង​ទីប្រជុំជន​ល្បឿន​លឿន​ដូច​ហោះ ម្យ៉ាងទៀត​ចំណុច​ភូមិ​កើតហេតុ​ខាងលើនេះ ពេលព្រឹក​មាន​ប្រជាពលរដ្ឋ​ជាច្រើន ធ្វើដំណើរ​ឆ្លងកាត់ ​និង​មាន​សិស្សសាលា​ក៏​ធ្វើដំណើរ​ទៅ​សាលារៀន​ជាច្រើន​កុះករ៕ ដោយ VD7