ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ យំទឹកភ្នែកហូររហាម ជោកពេញថ្ពាល់ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ ក្រោយពីទទួលរងការវាយធ្វើបាបមកលើខ្លួនទាំងរាងកាយទាំងផ្លូវចិត្ត ពីសំណាក់លោកប្តីពេលផឹកស្រវឹងម្តងៗ ហើយហឹង្សាក្នុងគ្រួសារនេះ ក៏មិនមែនជាមួយលើក ឬពីរលើកដែរ គឺច្រើនលើកច្រើនសារមកហើយ លើកចុងក្រោយនេះនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីល៩កប្តីស្រវឹងស្រាង៉ុល មកសំឡុតគម្រាមវាយធ្វើបាប ដោយតូចចិត្តទៅនឹងជីវិតខ្លួនឯង កបប៉ះចំប្តីផឹកតែស្រាកាច ទើបសម្រេចចិត្តរត់ទៅប្តឹងនគរបាល ឲ្យជួយធ្វើយ៉ាងណាព្រមានចេញម្តង ។

លោកប្តីផឹកប៉ះចំតែស្រាកាច មានឈ្មោះ ហ៊ុន សាវឿន អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ចំណែកប្រពន្ធមានឈ្មោះ ថេង សំអាត អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុសចំនួន ២នាក់ រស់នៅក្នុងបន្ទុក ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមការរៀបរាប់ពីស្រ្តីជាភរិយា បានឲ្យដឹងថា គាត់រៀបការបានជាប្តីប្រពន្ធ អស់រយៈពេល ១៥ឆ្នាំកន្លងមកហើយ មានកូនបនរុសចំនួន ២នាក់ជាចំណងស្នេហ៍ ក៏ប៉ុន្តែការរួមរស់ក្នុងរង្វង់គ្រួសារអស់រយៈពេល ១០ឆ្នាំមកនេះ ហាក់បីដូចជាមិនសុីចង្វាក់គ្នា រវាងប្តីនិងប្រពន្ធ ក៏ដោយសារ លោកប្តីប្រមឹក ផឹកប៉ះចំស្រាកាច ពេលដែលស្រវឹងម្តងៗ ប្រុងខ្លួនឲ្យហើយទៅ ប៉ះដៃយកដៃប៉ះជើងយកជើង បើមិនកែងក៏ជង្គង់ដែរ ប្រៀបបីដូចប្រពន្ធជាបាវសាក់ទៅហើយ តែបើមិនផឹក មិនស្រវឹងទេ នោះអាចនិយាយស្តាប់គ្នាបាន ពោលទាស់តែម្យ៉ាង ប្រមុឹកផឹកស្រវឹងខឹង វាយដំច្រំធាក់ ប្រពន្ធកូន ។

អំពើហឹង្សាក្នុងគ្រួសារនេះ ធ្វើឲ្យនាងជាភរិយា តូចចិត្ត បង្ហូរទឹកភ្នែក មិនគួរឡើយណាអាពាហ៍ពិពាហ៍ ក្បាលលួនក្រាបសំពះផ្ទឹមមេបាចាស់ទុំសងខាងដឹងឮត្រឹមត្រូវនឹងគេដែរ មិនគួរយកប៉ះចំប្តីកាច ចរឹកដូចខ្លាបែបនេះទៅវិញ ។

ស្រ្តីជាភរិយាបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃទី០១ ខែឧសភា នឹកថាជាថ្ងៃដើមខែ ដើមទ្រព្យ ជីវិតមិនជូរចត់ដូនចថ្ងៃមុនៗនោះទេ តែផ្ទុយទៅវិញ គ្រាដែលនាំគ្នាចេញពីរោងចក្រ ហូបបាយក្នុងបន្ទប់ លោកប្តីនឹកឃើញ ស្រាមាននៅសល់ បន្តផឹកម្នាក់ឯង លើកដាច់ដាក់បង្ហើយ រួចស្រវឹងបែជារករឿងនាងជាភរិយា គ្មានហេតុផល ឈានទៅដល់ប្រើកម្លាំងបាយ កែងឆេះជង្គង់ហោះ ដាក់មកលើប្រពន្ធ រួចដើរចូលទៅក្នុងរោងចក្របាត់ ចំណែកស្រី្ដជាភរិយា នៅយំតូចចិត្តវាសនាខ្លួន បានប្តីមួយនឹងគេដែរ បែប៉ះចំប្តីកាច ទ្រាំមិនបានរត់ទាំងទាំងភ្នែក ទៅសុំការងន្តរាគមន៍ ពីនគរបាលប៉ុស្តិ៍ចោមចៅ ជួយធ្វើយ៉ាងណា ដុសក្អែល កាច់ចង្កូមប្តីចេញម្តង កុំឲ្យកាចពេក ៕ សហការី KBN-live.com