ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ កាសែតរបស់រុស្ស៊ី ឈ្មោះ 1TV បានបង្ហោះវីដេអូផ្ទុះកង់ឡានមួយ ដោយហេតុការណ៍បានកើតឡើង ក្នុងហ្គារ៉ាស់ជួសជុលរថយន្តមួយ កន្លែងក្នុងទឹកដីសៃបេរៀ ប្រទេសរុស្ស៊ី ។

ករណីផ្ទុះកង់រថយន្តនេះ បានផ្ទុះចំកង់រថយន្តដែលមាន ទំងន់ប្រហែល៣តោន កម្លាំងផ្ទុះដូចគ្រាប់បែក រហូតធ្វើឲ្យកង់ហោះឡើងទៅលើ ជាច្រើនម៉ែត្រ រួចធ្លាក់មកវិញ ចំរថយន្តទំនើប១គ្រឿង ម៉ាកតូយូតា ដែលឈប់នៅក្បែរនោះ កំពិតខ្ទេច ដូចត្រូវឡានកិន ។

មូលហេតុដែលបណ្តាលឲ្យ ផ្ទុះកង់រថយន្តនេះ បណ្តាលមកពីជាងម្នាក់ បានបូមខ្យល់បញ្ជូនទៅក្នុងកង់រថយន្តនោះ តែជាងម្នាក់នោះ មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទើបខុសបច្ចេកទេស រហូតដល់ផ្ទុះតែម្តង ។

គេបានចាត់ទុកថា នេះជាសំណាងល្អមួយ ដែលកង់ដ៏ធ្ងន់នេះ ធ្លាក់មកដីមិនចំលើមនុស្ស បើសិនជាមានមនុស្សអ៊ូរអវិញ ប្រាកដជាក្លាយទៅជាសោកនាដកម្មមិនខាន ៕

ប្រភព៖ សារព័ត៌មានរុស្ស៊ី
ដោយ៖ សហការី KBN