Home កីឡាក្រៅស្រុក

Mourinho ចង់បាន Zouma មកពង្រឹង​តំបន់ការពាររបស់ Man Utd


ខណៈពេលដែលជីតនឹងបញ្ចប់ការប្រកួតគ្រប់ពានរង្វាន់ទៅហើយ ក្រុម បិសាចក្រហម Manchester United ក៏បានជួបនៅបញ្ហាកីឡាករនៅតំបន់ ខ្សែរការពារយ៉ាងច្រើន។ ដោយសារកីឡាករមួយចំនួនធំ ត្រូវជួបនឹងបញ្ហារបួល ហើយអ្នកខ្លះគឺរបួសក្នុងរយៈពេលវែងទៀត។ កត្តានេះហើយ បានធ្វើអោយ លោក Jose Mourinho ត្រូវរៀបចំពង្រឹងនៅតបន់ខ្សែរការពារនេះវិញ។ គាត់ បានកំពុងចាប់អារម្មណ៏ទៅលើ ខ្សែរការពាររបស់តោខៀវ Chelsea គឺកីឡាករ Kurt Zouma វ័យ 22ឆ្នាំ។ គាត់បានគិតថា Zouma គឺមិន មានឪកាសយូរ នឹងលេងនៅទឹកដី Stamford Bridge នោះទេ។ លើសពីនេះទៅទៀត Zouma ក៏ធ្លាប់ ជាកូនក្រុមរបស់ The Special One ក្នុងកំឡុងពេលគាត់ នៅគ្រប់គ្រង់ Chelsea ផងដែរ។