ថ្មី​ៗ​នេះ ​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​គគុក​ រវាង​ការ​សាកល្បង​មីស៊ីល ​របស់​កូរ៉េខាងជើង​ កំពុង​តែ​ធ្វើ​ឲ្យ ​មហា​អំណាច​ក្នុង​ពិភពលោក ​ក្ដៅ​ក្រហាយ​ ពិសេស​អាមេរិក​ និង​រុស្សី​ ដែល​សកម្មភាព​នេះ​ អាច​បញ្ជាក់​បាន​ថា ​ពួក​គេ​កំពុង​ដាស់​សង្គ្រាម​លោក​លើក​ទី​៣ ​ឲ្យ​ភ្ញាក់​ឡើង​។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ហាក់​មិន​បាន​បង្ហាញ​ ភាព​កោត​ខ្លាច​ណា​មួយ ​ទៅ​នឹង​ការ​គំរាមកំហែង​ របស់​មហា​អំណាច​ទាំង​នេះ​នោះ​ទេ​ ដោយ​ពួក​គេ ​នៅ​តែ​ផ្គើន​ គឺ​សាកល្បង​មីស៊ីល​របស់​ខ្លួន​ដដែល​ តែ​ទោះយ៉ាង​ណា ការ​សាកល្បង​នេះ​ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

រឿង​រ៉ាវ​សាកល្បង​មីស៊ីល ​របស់​កូរ៉េខាង​ជើង​នេះ ​គឺ​រឿង​ថ្មី​បំផុត​​ តែ​បើ​ក្រឡេក​ទៅ​កាន់​អតីត​កាល​វិញ​ អាមេរិក​និង​រុស្សី​ ធ្លាប់​បាន​សាកល្បង​បាញ់​មីស៊ីល ​បាន​ទទួល​ជោគជ័យ​រួច​ទៅ​ហើយ ទាំង​ដែល​គេ​ដឹង​ថា​ វា​ជា​មីស៊ីល​ធំ​បំផុត ​និង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​។

ខាង​ក្រោម​នេះ​ជា​ការ​សាកល្បង​ មីស៊ីល​ប្រាំ​ប្រភេទ​ របស់​រុស្សី​និង​អាមេរិក​ដែល​ធ្លាប់​ធ្វើ៖

១- Tsar Bomba (រុស្សី)

Tsar Bomba គឺ​ជា​មីស៊ីល​ធំ​ ទំនើប ខ្លាំង​បំផុត​របស់​រុស្សី​ និង​ពិភពលោក​ដែល​វា​ជា​ប្រភេទ​ គ្រាប់​បែក​អ៊ីដ្រូហ្សែន មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ម្សៅ ​TNT ៥០​មេហ្គាតោន​។ រុស្សី​បាន​សាក​ល្បង​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​៣០​តុលា​ឆ្នាំ ១៩៦១​នៅ​ឈូង​សមុទ្រ Mityushikha Bay ។

២- B41/Mk-41 (សហរដ្ឋ​អាមេរិក)

វា​ជា​ប្រភេទ​គ្រាប់​បែក​នុយក្លេអ៊ែរ​ មាន​កម្លាំង​ផ្ទុះ​​ស្មើ​នឹង​ម្សៅ​TNT ២៥​មេហ្គាតោន​។ អាមេរិក​បាន​សាកល្បង​ជោគជ័យ​នៅ​ខែ​ឧសភា​ឆ្នាំ ១៩៥៦​នៅ​កោះ​ Bikini Atoll ។

៣- TX-21 “Shrimp ( សហរដ្ឋ​អាមេរិក)

TX-21 “Shrimp ជា​ប្រភេទ​គ្រាប់​បែក​អ៊ីដ្រូហ្សែន មាន​កម្លាំង​ផ្ទះ​ស្មើ​នឹង​ម្សៅ TNT 15 មេហ្គាតោន​ ដែល​អាមរិក​បាន​សាកល្បង​ដោយ​ជោគជ័យ​នៅ​កោះ Bikini Atoll ថ្ងៃ​ទី​១​មីនា​ឆ្នាំ ១៩៥៤។

៤- Mk-17/EC-17 ( សហរដ្ឋ​អាមេរិក)

ជា​ប្រភេទ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ម្យ៉ាង​ទៀត​ដែល​មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ម្សៅ​TNT ចាប់​ពី​១០​ទៅ​១៥​មេហ្គាតោន​ ដែល​អាមេរិក​សាកល្បង​ជោគជ័យ​នៅ​ខែ​មីនា​ឆ្នាំ​១៩៥៤ នៅ​កោះ Bikini Atoll។

៥- MK 24/B-24 Mk-17/EC-17 ( សហរដ្ឋ​អាមេរិក)

វា​ជា​ប្រភេទ​គ្រាប់​បែក​អ៊ីដ្រូហ្សែន មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ម្សៅ TNT ចាប់​ពី​១០​ទៅ​១៥​មេហ្គាតោន​​ប៉ុន្តែ​មិន​ដឹង​ថា​អាមេរិក​សាកល្បង​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ណា​នោះ​ទេ៕