ប្រទេសថៃ៖ មួយរយៈនេះ រដ្ឋាភិបាលថៃ បានបង្កើតច្បាប់ ហាមមិនឲ្យដឹកអ្នកដំណើរ នៅពីក្រោយរថយន្ត១បាំងកន្លះ បានធ្វើឲ្យប្រជាពលរដ្ឋថៃ រិះគន់យ៉ាងខ្លាំងលើច្បាប់មួយនេះ ជាពិសេសអ្នកលេង បណ្តាញសង្គម ហ្វេសប៊ូក បានបង្ហោះរូបភាពជាច្រើន ដើម្បីជាការឌឺដងឲ្យ រដ្ឋាភិបាលបានឃើញ នូវភាពលំបាករបស់ពួកគេ ។

យ៉ាងណាមិញ អ្នកលេងហ្វេសប៊ូកម្នាក់ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីម៉ូតូមួយគ្រឿង ឌុបមនុស្សជាច្រើននាក់ ដោយដាក់នៅចំហៀងខាងស្តាំផង ខាងឆ្វេងផង និងខាងក្រោយផង ។ នេះជាការបញ្ជាក់មួយ ដែលពួកគេចង់បង្ហាញថា វាគ្រោះថ្នាក់សម្បើមណាស់ ប្រសិនបើមិនអោយជិះឡានបាំងខាងក្រោយ មានតែជិះម៉ូតូរបៀបហ្នឹង!!! ៕

សហការី KBN-live.com