រាជធានីភ្នំពេញ៖ ​ក្នុង​ឱកាស​ឈប់​សម្រាក ​ប៉ុន្មាន​ថ្ងៃ​​នៃ​ពិធី​បុណ្យ ​ចូលឆ្នាំ​ខ្មែរប្រពៃណី​ជាតិ​នេះ ប្រជាពលរដ្ឋ​ខ្មែរ ​តែងតែ​ធ្វើ​ដំណើរ​​ពី​គ្រប់​ទិស​ទី ដើម្បី​​ទៅ​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន​នៅ​តាម​បណ្តាខេត្តក្រុង​នានា​ ​ដើម្បី​ជួបជុំ​គ្នា​ក្នុង​ឱកាស​​ពិសេសដែលនេះ។ ក្រុម​ហ៊ុន​ស្រាបៀរ​ហ្គេនស៍បឺគ​បាន ​ផ្តល់រថយន្ត​ក្រុងចំនួន​ ១០០​គ្រឿង​ ដើម្បី​ដឹក​ប្រជាពលរដ្ឋខ្មែរ បាន​ទៅជួបជុំក្រុម​គ្រួសារ​នៅ​ស្រុកកំណើតដោយ​ឥតគិតថ្លៃ។

តំណាង​​ក្រុម​ហ៊ុន​ស្រាបៀរហ្គេនស៍បឺគ បាន​លើក​ឡើង​ថា៖ «ដើម្បី​ចូលរួម អបអរសាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរប្រពៃ​ណី​ជាតិ​ ជាមួយ​ពលរដ្ឋ​ នៅ​ទូទាំង​ប្រទេស​ខាងមុខ ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនស៍បឺគ បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​ពុំ​ធ្លាប់​មាន​កន្លង​មក ដោយ​ក្រុមហ៊ុន​បាន​រៀបចំ​រថយន្ត​ក្រុង​ចំនួន​ ១០០​គ្រឿង​ ហៅថា GANZBERG UBER BUS ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ ​ទៅ ​ទៅ​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន និង​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ចំនួន​ ១៥​ខេត្ត-​ក្រុង​ ដោយ​​ឆ្លង​កាត់​ផ្លូវ​ជាតិ​ចំនួន​ ៨​ខ្សែ​ទូទាំង​ប្រទេស។» ​

លោកបានបញ្ជាក់បន្ថែមថា៖ «នេះ​គឺជាការ​រួមចំណែកជួយ​កាត់បន្ថយ​ដល់​ការ​ចំណាយ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេងស្រុកកំណើត ដើម្បី​ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​ពៃ​ណី​ខ្មែរ​ ហើយក៏​នឹង​ជួយ​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​សំបុត្រ​​រថយន្ត​ ដែល​តែង​តែ​កើត​មាន​ឡើង​ផង​ដែរ​ ហើយ​សកម្មភាព​នេះ​ក៏​ជា​ការ​យកចិត្ត​ទុក​ដាក់​យ៉ាង​​ពិសេស​​មួយ​របស់​ក្រុម​ហ៊ុន ចំ​ពោះ​សេច​ក្តី​សុខ ​សុខុ​មាលភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​ជន​រួម​ជាតិ​ ដើម្បី​​​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​ប្រកប​ដោយ​សុវត្ថិភាព ​​ជួប​ជុំ​មិត្ត​ញាតិ​ដោយ​ភាពកក់​ក្តៅ និង​ចូលរួម​រីករាយសាទរ​ទាំងអស់​គ្នា​ដើម្បី​​​ទទួល​អំណរ​ឆ្នាំថ្មី​ប្រកបដោយ​សទ្ធា​ជ្រះថ្លា»។

សូម​បញ្ជាក់​ថា ខេត្ត​ក្រុង​ទាំង​ ១៥​ដែល​រថយន្ត ​GANZBERG UBER BUS ​ធ្វើ​ដំណើរ​ទៅ​ដល់​មាន​ដូចជា​ ខេត្ដ​ស្វាយរៀង​ ខេត្ត​តាកែវ​ ខេត្ត​កំពត​ ក្រុង​ព្រះសីហនុ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​ពោធ៍សាត់​ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​កំពង់ធំ​ ខេត្ត​សៀមរាប​ ខេត្ត​កំពង់ចាម​ ខេត្ត​ត្បូងឃ្មំ ខេត្ត​ក្រចេះ​ និង​ខេត្ដ​ព្រៃវែង​។ ​អាស្រ័យ​ហេតុ​នេះ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញ ឆ្ពោះ​ទៅ​កាន់​បណ្តាខេត្ត​ក្រុង​នានា​ទាំង​​១៥​នេះ សូមអញ្ជើញមកទទូល​សំបុត្រ​ដោយ​ឥតគិតថ្លៃ ពី​ស្តង់​ GANZBERG ​ UBER BUS នៅ​កោះពេជ្រ ចាប់​ពីថ្ងៃ​ទី៨ ខែ​មេសា​ ម៉ោង​៨ព្រឹក​តទៅ និង​ចែក​ជូន​រហូត​អស់សំបុត្រ​៕