ភ្នំពេញ៖ នៅបរិវេណខាងមុខ សាលមហោស្រពកោះពេជ្រ មានការប្រគំតន្ត្រី Anchor Beach Carnival 2017 ដែលជាការរៀបចំ របស់ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួម ពីតារាខ្មែរល្បីៗ និងបានអញ្ជើញតារា មកពីប្រទេសថៃផងដែរ។

ស្របគ្នានោះនៅខាងមុខឆាក ក៏មានការដាក់តាំង លក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំ កៅអីនៅលើវាលខ្សាច់ សមុទ្រដែលជាការច្នៃប្រឌិត ដ៏អស្ចារ្យដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសារស្រាបៀរបណ្តើរ ទស្សនាបណ្តើរ ប្រៀបដូចជាកំពុងអង្គុយ នៅមាត់សមុទ្រពិតៗអញ្ចឹង។

ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival 2017 នៅភ្នំពេញបានបញ្ចប់ ក្រុមការងារនឹងបន្តធ្វើដំណើរទៅបង្កើត វាលខ្សាច់នៅខេត្តសៀមរាប ចុងសប្តាហ៍ខាងមុខនេះ។
បញ្ជាក់ផងដែលថា ខ្សាច់ដែលយកមករៀបនេះ គឺជាខ្សាច់សមុទ្រពិតៗ ដើម្បីយកមកកែច្នៃ និងរៀបចំជុំវិញឆាកឲ្យដូចឆ្នេរសមុទ្រអញ្ចឹង៕