ភ្នំពេញ៖ តារាថៃល្បីល្បាញ ចំនួនពីរដួង នឹងអញ្ជើញចូលរួមក្នុងកម្មវិធី តន្រ្តីឆ្នេរខ្សាច់ Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើង នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៨ និង ១៩ ខែមីនា។

តារាថៃចំនួនទាំងពីរដួង គឺលោក Nick Kunatip និងលោក Bad Nongbew ដែលជាតារាចម្រៀង ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ នឹងអញ្ជើញចូលរួមជាភ្ញៀវពិសេស ដើម្បីគាំទ្រ និងជួយបង្កើត បរិយាកាសសប្បាយរីករាយ អស្ចារ្យក្នុងកម្មវិធី Anchor Beach Carnival 2017 របស់​ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើង នៅទីក្រុងកោះពេជ្រ នាចុងសប្តាហ៍នេះ។

ក្រៅពីតារាអន្តរជាតិ លោកអ្នកនឹងបានជួបទស្សនា ដោយផ្ទាល់នូវតារា ក្នុងដួងចិត្តរបស់លោកអ្នក មានដូចជា: លោកឆាយ វីរៈយុទ្ធ លោកខាន់ ជេមស៍ កញ្ញា ពេជ្រ សោភា លោកហ្សូណូ លោក Step លោក ជីដេវីដ លោកនីកូ លោកវង្ស ដារ៉ារតនា កញ្ញាឈិន ម៉ានិច្ច និងលោក ឃី សុឃុន។

ដូច្នេះសូមលោកអ្នកមកទទួលយកបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017!
សូមចូលរួមទស្សនាកម្មវិធីពិសេសនេះ នៅទីក្រុងកោះពេជ្រ ឲ្យបានច្រើនកុះករ នៅចុងសប្តាហ៍ខាងមុខនេះ ព្រមទាំងទទួលយកភាពសប្បាយ រីករាយយ៉ាងពិតប្រាកដ ជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ HYPERLINK “https://www.facebook.com/AnchorBeerKH/”https://www.facebook.com/AnchorBeerKH/។

សូមពិសាដោយការទទួលខុសត្រូវ!