កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាន នៅកម្ពុជាពីមុនមក ដែលប្លែកនិងអស្ចារ្យ គឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ នៅថ្ងៃសៅរ៍ និងអាទិត្យទី 18-19 មីនា ដែលនិងប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ហើយពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំ ដ៏អស្ចារ្យពីអ្នករាំដ៏សង្ហារ និងស្រស់ស្អាតចំនួន២០រូប ជាមួយនឹងសម្លៀកបំពាក់ និងការតុបតែងគួរឲ្យទាក់ទាញ បែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិល់កងភ្លើង។ ទន្ទឹមនឹងនោះ ភ្ញៀវទាំងអស់ អាចចូលរួមលេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបាន រង្វាន់ពីស្រាបៀរ ANCHOR។

បន្ទាប់មកលោកអ្នក ក៏អាចចូលរួមទស្សនា ដោយផ្ទាល់នូវការប្រគុំតន្ត្រី ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, លោក ​ហ្សូណូ, លោក ​​Step, លោក ​ជីដេវីដ លោក នីកូ លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច និង លោក ឃី សុឃុន ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយ នឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip និងលោក Bad Nongbew។

ដោយឡែកលោកអ្នក នឹងទទួលបាន បទពិសោធន៍ថ្មីបំផុត ជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរ នៅលើឆ្នេរខ្សាច់ ដែលមិនធ្លាប់មានពីមុន នៅភ្នំពេញ ព្រោះមានការដាក់តាំង លក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង។