ទី១-​នៅ​ហុងកុង ភរិយា​អាច​សម្លាប់​ស្វាមី​ដែល​ក្បត់ និង​ស្រី​ជា​សហាយ។ ក្រុង​ពាណិជ្ជកម្ម​ហុងកុង បានចេញ​ច្បាប់​ចម្លែក​មួយ​ គឺ​ភរិយា​មាន​សិទ្ធិ​សម្លាប់​ស្វាមី និង​សហាយ​របស់​ប្តី​ នៅ​ពេល​ឃើញពួក​គេ​ កំពុង​រួមរ័កជាក់ស្តែង។ ភរិយា​អាច​ធ្វើ​បែប​នេះ​បាន​ លុះត្រាតែ​នាង​ មិន​មាន​អ្វី​នៅ​ក្នុង​ដៃ ពោល​គឺ​ដៃទទេ ។

ទី២-​នៅ​ឥណ្ឌូ​ណេ​ស៊ី ហាម​សម្រេច​កាម​ដោយ​ខ្លួនឯង ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​ហាមឃាត់​យ៉ាង​តឹង​រឹង និង​ប្រើប្រាស់​ច្បាប់​សាហាវ ពោល​គឺ​ត្រូវ​ដាក់​ពន្ធនាគារ​រយៈពេល ៣២ខែ ឬ កាត់​ក្បាល ។

ទី៣-​នៅ​ហុង​គ្រី ហាម​បើកភ្លើង​ពេល​រួម​ភេទ បើកភ្លើង​អំឡុង​ពេល​រួម​ភេទ​ ជា​រឿង​ខុសច្បាប់​នៅ​ក្នុង​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។ ស្វាមី ឬ​ភរិយា​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​ ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ ឬ​ព្រមាន​ពី​តុលាការ ។ ច្បាប់​នេះ​បង្កើត​ឡើង​ ដើម្បី​សន្សំ​សំចៃ​ថាមពល​អគ្គិសនី ។

ទី៤-​នៅ​បូ​លី​វី ហាម​មាន​ស្នេហា​ត្រីកោណ ច្បាប់​នេះ​សំដៅ​ដល់​បុរស ​ដែល​ទាក់ទង​ជាមួយ​ដៃគូ​ររួម​ភេទ និង​ឆ្លៀតឱកាស​ ទាក់ទង​ម្តាយ​របស់​នាង​ក្នុង​ពេល​តែ​មួយ ។

ទី៥-​នៅ​អង់គ្លេស ហាម​រួម​ភេទ​នៅ​ចំណត​រថយន្ត។ ការ​រួម​ភេទ​នៅ​ចំណត​រថយន្ត ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស ត្រូវ​ហាមឃាត់​ដាច់ខាត ព្រោះ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ​ទី​សាធារណៈ ម្យ៉ាង​កន្លែង​ចត​រថយន្ត មិនមែន​ជា​កន្លែង​រួមរ័ក្សនោះទេ ។

ទី៦-​នៅ​អេ​ស្ប៉ា​ញ ហាម​រួម​ភេទ​លើ​ឆ្នេរ​ខ្សាច់។ ការ​រួម​ភេទ​នៅ​លើ​ឆ្នេរ​ខ្សាច់ ​ត្រូវ​ផាកពិន័យ ៩០.០០០ ដុល្លារ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ។

ទី៧-​នៅ​អេ​ស្តូ​នី ហាម​លេងអុក​ពេល​រួម​ភេទ។ លេងអុក​អំឡុង​ពេល​រួម​ភេទ ​ជា​អំពើ​ខុសច្បាប់ ​ប្រឆាំង​នឹង​ប្រទេស​អេ​ស្តូ​នី ។

ទី៨-​នៅ​អ៊ុយ​រូ​ហ្គា​យ ស្វាមី​អាច​សម្លាប់​ភរិយា​ដែល​ផិតក្បត់ និង​ប្រុស​សហាយ បើសិនជា​ស្វាមី​រក​ឃើញ​ថា ​ភរិយា​ក្បត់​មាន​សហាយស្មន់ នោះ​គេ​មាន​សិទ្ធិ​សម្លាប់​ ពួក​គេ​ទាំង​ពីរ​នាក់​បាន ដោយ​មិនជាប់ទោស។​

ទី៩-​នៅ​កូ​ឡុំ​ប៊ី ម្តាយកូន​ក្រមុំ​ ត្រូវ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ​របស់​កូនស្រី ម្តាយ​របស់​កូនក្រមុំ​ត្រូវ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ ដើម្បី​ជា​សក្ខីភាព​តំណាង​ឱ្យ​គូ​ស្វាមី​-​ភរិយា​ទាំង​ពីរ​ នូវ​ការ​ជូនពរ ។

ទី១០-​នៅ​បា​រ៉ែ​ន វេជ្ជបណ្ឌិត ​មិន​អាច​មើល​ប្រដាប់​ភេទ ​របស់​អ្នកជម្ងឺ​ស្រី​ទេ វេជ្ជបណ្ឌិត​មាន​តួនាទី​ព្យាបាល និង​វះកាត់​សរីរាង្គ​ណាមួយ ​របស់​អ្នកជំងឺ​ស្រី តែ​ការ​មើល​ដោយ​ភ្នែក​ផ្ទាល់ ​លើ​ប្រដាប់​ភេទ​របស់​នាង ​ត្រូវ​ហាមឃាត់​ដាច់ខាត ពោល​គឺ​ដើម្បី​រក្សា​សីលធម៌ ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ និង​អាច​កើត​មានរឿង​រួម​ភេទ ​អំឡុង​ពេល​ព្យាបាល ឬ​វះកាត់ តែ​គេ​អាច​មើល​បាន ​តាម​រយៈ​កញ្ចក់ ។

ទី១១-​នៅ​លី​បង់ ហាម​បុរស​រួម​ភេទ ​ជាមួយ​សត្វពាហនៈ​ឈ្មោល។ បុរស​ទូទៅ​នឹង​ត្រូវ​ផាកពិន័យ ​ជា​ទឹកប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ឬ​ផ្តន្ទាទោស​ ដល់​ប្រហារជីវិត ​បើសិនជា​ពួក​គេ ​ត្រូវ​បាន​រក​ឃើញ​ថា រួម​ភេទ​ជាមួយ​សត្វពាហនៈ​ឈ្មោល តែបើ​រួម​ភេទ​ជាមួយ​សត្វ​ញី ​មិន​ខុសច្បាប់​ទេ៕