ទូរស័ព្ទ​ដៃ​ម៉ូដែល 3310 ស៊េរី​ថ្មី​ ពេល​នេះ​ក្រុម​ហ៊ុន​ Nokia បាន​ប្រកាស​លក់​សា​ឡើង​វិញ​ ​ម៉ូដែល​នេះ​ ៣៣១០​ គឺ​ជា​រូបភាព​ថ្មី​ ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​បាន​ផលិត​ឡើង​ប្រកប​ដោយ​ប្រជាប្រិយ​ភាព​បំផុត​ ក្នុង​អំឡុង​​ឆ្នាំ​២០០០​ រហូត​មក​ដល់​ ​ឆ្នាំ​២០១៧​ ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​​មួយ​នេះ​បាន​ ចេញ​ទូរស័ព្ទ​ម៉ាក ​3310 ម្ដង​ទៀត ​ជា​មួយ​ការ​រចនា​ថ្មី​តាម​បែប​ទាន់​សម័យ​​ទំនើប​ និង​បានការ​ផលិត​ឡើង​លើ​ដំបូង​រហូតដល់​ ១០០​លាន​គ្រឿង​ ដោយ​មាន​តម្លៃ​​ត្រឹមតែ ​៦០​ដុល្លារ​ប៉ុណ្ណោះ។

គួរ​ឲ្យ​ភ្ញាក់​ផ្អើលជាងនេះទៅទៀតនោះគឺ ៣៣១០ ត្រូវបាន​រចនាឡើង​បន្ថែមទៀត ដោយស្រាមពណ៌មាស ​​មានទម្រង់​រូប​មុខដូចរូបលោក ​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ ដាក់​ក្នុង​ក្នុង​ប្រអប់​ក្រហម​ និងមាន​បិទ​និមិត្ត​សញ្ញា​ប្រទេស​រុស្ស៊ីទៀតផង ដែលមានតម្លៃតម្លៃ​​៦០​ដុល្លារ​ ត្រូវ​លក់​រហូត​ដល់​ ១៧០០​ដុល្លារ​អាមេរិកឯណោះ៕

ប្រភព៖ Phonearena
ផ្តល់សិទ្ធដោយ៖ kqube.net