ជាការពិតណាស់ កូនខ្មែរភាគច្រើន នៅមិនទាន់បានដឹងច្បាស់ ពីប្រវត្តិរបស់ប្រាសាទនិមួយៗដែលបុព្វបុរសរបស់យើង បានបន្សល់ទុកអោយនោះទេ។ ភាគច្រើនពួកគេ ត្រឹមតែបានឃើញរូបរាងពីខាងក្រៅតែប៉ុណ្ណោះ មិនបានអាន និងយល់ដឹងស៊ីជំរៅ នៃប្រវត្តិសាស្ត្ររបស់ប្រាសាទនិមួយៗនោះទេ ។

ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបខ្លះៗ នៃប្រាសាទកោះកេរ្តិ៍ ដែលកូនខ្មែរគួរចំណាយពេលបន្តិច ដើម្បីអានយល់ដឹងពីសារប្រយោជន៍ និងស្នាដៃរបស់បុព្វបុរសយើង៖

ប្រាសាទកោះកេរ្តិ៍ បានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរ តាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។

ប្រាសាទនេះមាន៧ជាន់ មានកំពស់៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា៕