មនុស្ស​ប្រុស​ជា​ច្រើន ​តែង​គិត​ថា​នារី​ម្នាក់​ ដែល​ពេញ​ចិត្ត ​ហើយ​មាន​គម្រោង ​រៀបការ​ជាមួយ​នោះ ជា​មនុស្ស​ស្រីដែល​សំណាង ​តែ​ចូរ​អ្នក​ គិត​នឹង​ពិចារណា​ថា៖

+នាង​ត្រូវ​ប្តូរ​ផ្ទះ​របស់​នាង ចាកចេញ​ពី​គ្រួសារ​ ដើម្បី​រស់នៅ​ជាមួយ​អ្នក

+ចាប់​ផ្តើម​រួម​ដំណើរ​ជីវិត​ ជាមួយ​អ្នក​ដោយ​ចាប់ផ្ដើម ​ពី​ចំណុច​សូន្យ

+មាន​ផ្ទៃ​ពោះ​ជាមួយ​អ្នក​

+ពពោះ​កូន​សម្រាប់​អ្នក ​៩ខែ​១០​ថ្ងៃ

+រាងកាយ​ដែល​ស្អាត ​ត្រូវ​ផ្លាស់ប្ដូរ

+ស្ទើរតែ​បាត់បង់​ជីវិត​នាង ​ដែល​ជា​ការ​ឈឺ​ចាប់​ មិន​អាច​កាត់​ថ្លៃ​បាន ​នៅ​ពេល​បង្កើត​កូន​ ដែល​ជាឈាម​របស់​អ្នក

+សូម្បី​តែ​កូន​ នាងខំ​ចំណាយ​ទាំង​ចិត្ត​ទាំង​កាយ​បង្កើត​មក ក៏​ដាក់​ឈ្មោះ ​និង​ត្រកូល​តាម​អ្នក​ដែរ

+រហូត​ដល់​នាង​ស្លាប់ ​នាង​បាន(ធ្វើម្ហូប /សំអាត​ផ្ទះ​របស់​អ្នក /ថែទាំ​ម្ដាយ​ឪពុក/ មើល​ថែ​កូន​របស់​អ្នក/ ទីប្រឹក្សា​របស់​អ្នក​​/ សម្រួល​ការងារ​របស់​អ្នក​អោយ​បាន​សម្រេច​ /រក្សា​ទំនាក់ទំនង​ក្នុង​គ្រួសារ​ ទាំង​សងខាង /ធ្វើអ្វី​គ្រប់​យ៉ាង​ អោយ​​មាន​ប្រយោជន៍​ដល់​អ្នក……..)

+ពេល​ខ្លះ​ ត្រូវ​បង្ខំ​ចិត្ត​បោះបង់ សុខភាព សម្រស់​ ចំណង់​ចំណូល​ចិត្ត​របស់​នាង ផ្សេងៗ​ដើម្បី​អ្នក ដូច្នេះ​សាក​គិត​ម្តង​ទៀតទៅ​មើល​ថា​ តើ​អ្នកណា​ជា​អ្នក​ មាន​សំណាង​ជាង???