ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីចេញផឹកស៊ីជាមួយមិត្តភក្ដិវិញ ក៏មានបំណង ទៅលេងផ្ទះមី​ង ជិះម៉ូតូទៅផឹកកាហ្វេ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ រួចហើយដើរទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ប្រទះឃើញ នារីភេទទីបី ២នាក់ ហើយបានទៅទាក់ទង ។ កំពុងតែសាសងស្នេហាផ្អែមល្ហែម ស្រាប់តែមានជនដៃដល់ វាយមួយដុំឥដ្ឋបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកញ្ញា តាមផ្លូវបេតុងអត់លេខ ក្រោមស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14457247_884251305043535_612908636302418977_n.jpg?oh=2d7f81751b02a2c7a4f50e7eec6502de&oe=587656C2

ជនរងគ្រោះមានឈ្មោះ វ៉ន វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកលក់គ្រឿងសង្ហារឹម ស្នាក់នៅកន្លែងធ្វើការ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន មានស្រុកកំនើតនៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានចេញពីផឹកស៊ីជាមួយមិត្តភក្ដិ នៅម្តុំស្តុបបូកគោ គោលបំណងទៅលេងផ្ទះម្តាយមីង នៅម្តុំចោមចៅ ដោយបានហៅម៉ូតូឌុបជិះទៅ ។

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14494624_884251308376868_1863912374725725411_n.jpg?oh=bfac2192c82426efa4db858907f83d73&oe=58683F8F

លុះម៉ូតូឌុបមកដល់ពាក់កណ្ដាលផ្លូវ ជិតស្ពានអាកាសស្ទឹងមានជ័យ រូបគេបានចុះពីលើម៉ូតូឌុប ដើរចូលទៅផឹកកាហ្វេ ដែលលក់នៅទីនោះ លុះដល់ផឹកកាហ្វេរួចហើយ រូបគេបានដើរទៅក្រោមស្ពានស្ទឹងមានជ័យ ក៏បានជួបនឹង នារីភេទទីបី ២នាក់ ហើយគ្រានោះ គេក៏បានលេបខាយសម្ដីញ៉ែញ៉ង ខណៈពេលកំពុងតែឆ្លងឆ្លើយគ្នា ស្រាប់តែមានបុរស ២នាក់ សង្ស័យជាបក្សពួករបស់ក្រុមភេទទី បីនោះបានជិះកង់មកជិតរូបគេ រួចបានធ្វើសកម្មភាព យកដំថ្មព្រួតវាយទៅលើរូបគេ បណ្តាលឲ្យបែកក្បាលពីក្រោយ រួចហើយពួកទាំងនោះ បាននាំគ្នីគ្នាជិះកង់រត់គេចបានអស់ នៅសល់តែរូបគេភ័យស្លន់ស្លោបានរត់ចោលស្បែកជើង ទៅឲ្យម៉ូតូឌុប ដែលនៅក្បែរនោះជួយឌុបទៅរកសម្ថកិច្ច ឲ្យជួយ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ជួយអន្តរាគមន៍ ៕ សហការី KBN

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14517468_884251301710202_1206385695310787178_n.jpg?oh=f8cdc1d035ad634e21832e559e5d4e10&oe=58739F87

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14516333_884251348376864_2765114171755981840_n.jpg?oh=ccf220008bf6e120ea1aeb27ea2ea1a8&oe=586D91BB