ភ្នំពេញ៖ បុរសជាជាងផ្សារដែកម្នាក់ កំពុងធ្វើការងារ លើកដែកទីបវាត់ ប៉ះជាមួយខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ ឆ្លងឆក់ធ្លាក់កំពស់ ៥ម៉ែត្រ ឆេះរលាករលួយពេញខ្លួន រងរបួសធ្ងន់ ។ ឧបទ្ទវហេតុខាងលើ កើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅយានដ្ឋាន ជួសជុលរថយន្ត ទើបសាងសង់ថ្មីមួយកន្លែង តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14479730_883740581761274_4048361357457935050_n.jpg?oh=78c2357d096354f5fbc72260290e5f39&oe=586105DB

ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ ដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងផ្សារដែក ទើបតែមកស្នាក់នៅក្បែរកន្លែងកើតហេតុ បាន៤ថ្ងៃ មានស្រុកកំណើត នៅខាងខេត្តកំពង់ស្ពឺ ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា យានដ្ឋានជួសជុលរថយន្ត ត្រង់ចំណុចខាងលើ កំពុងសាងសង់ថ្មី តែសង្ស័យ ពុំមានច្បាប់ឡើយ ដោយសង់ពីដែក ប្រកស័ង្កសី កំពស់៥ម៉ែត្រ ដែលទើបនឹងកំពុងសាងសង់ ក្រោមគៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ដែលកម្លាំងរហូតដល់ ១១៥០០០ វ៉ុល ឃ្លាតត្រឹម៣ម៉ែត្រប៉ុណ្ណោះ ។ ហើយនៅវលាម៉ោងខាងលើ ខណៈដែលជាងផ្សារដែក គ្នា២នាក់ កំពុងផ្សារ ដែកពាក់ផ្ទោង ជនរងគ្រោះបានលើកទាញដែកទីបជ្រុង វាត់ទៅប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យផ្ទុះលាន់ស្នូរ ដូចគ្រាប់បែក ឆ្លងឆក់ ឆេះរលាក ពេញខ្លួនធ្លាក់មកដី ក្នុងរយៈកម្ពស់ ៥ម៉ែត្រ មកដី បង្កឲ្យផ្អើលប្រជាពលរដ្ឋក្បែរខាង នាំគ្នាជួយសែង លើកជនរងគ្រោះមកយកកប់ដីខ្សាច់ តាមជំនឿរបស់ពួកគាត់ រួចហៅរថយន្តសង្រ្គោះ របស់មណ្ឌលសុខភាពពងទឹក ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14485121_883740578427941_4513564287522896496_n.jpg?oh=c7977e4b801927e571d5027e8b902e88&oe=587EED8A

យោងតាមប្រជាពលរដ្ឋ ដែលឃើញទិដ្ឋភាពសាងសង់រោងជាងខាងលើ បានរិះគន់ផងដែរដល់ម្ចាស់ទីតាំង ដែលគេសង្ស័យជាសំណង់ឥតច្បាប់ ទើបសាងសង់ រោងអំពីដែកក្រោម គៀកនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ រាប់មុឺនវ៉ុល ដែលងាយប្រឈមនឹងគ្រោះថ្នាក់ ដែលមើលមិនឃើញ តួយ៉ាងដូចជាករណីខាងលើនេះ ជាដើម ៕ សហការី KBN

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14502695_883740575094608_3127678498591050877_n.jpg?oh=3f73fbc12b3c217ee7d52fb179aa47e1&oe=586DE9CC

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14463203_883740645094601_335365073998103471_n.jpg?oh=2652e2fe36bc038087ec9d3cb5fd4225&oe=5873CD59

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14516565_883740688427930_8439435937416444370_n.jpg?oh=ad6c04fb141fc5ab608383524faaa3b9&oe=586FBAF2

https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14448901_883740691761263_1963063896805274626_n.jpg?oh=7cff464669db22c301da162d99e3c6b4&oe=58682023