Ruud Boffin កីឡាករអ្នកចាំទីរបស់ក្រុម Eskisehirspor បានសុតបាល់បញ្ចូលទីចម្ងាយ៨២ជាងម៉ែត្រ ជួយឲ្យក្រុមតាមស្មើក្រុម Umraniyespor ក្នុងលទ្ធផល២ទល់នឹង២ សម្រាប់ការប្រកួតក្របខណ្ឌលីគលំដាប់ពីរ របស់ប្រទេសទួរគី។

ការប្រកួតនេះ Eskisehirspor បានធ្វើការនាំមុខមុន ដោយកីឡាករ Semih Senturk ជាអ្នកសុតបញ្ចូលទី តែរហូតចូលដល់តង់ទីពីរកីឡាករ Ibrahim Akdag និង Samet Asatekin បានជួយឲ្យក្រុម Umraniyespor នាំមុខវិញ ក្នុងលទ្ធផល២ទល់នឹង១។

តែទោះបីជាយ៉ាងនេះក្ដី នៅសល់តែ២នាទីមុនពេលការប្រកួតបានបញ្ចប់ អ្នកចាំទីខាងលើបានក្លាយជាវីរបុរសប្រចាំការប្រកួត ដោយរូបគេបានសុតបាល់មួយជើងពីចម្ងាយ ៨០ជាងម៉ែត្របញ្ចូលទី ដែលឃើញហើយគឺស្ទើរមិនគួរឲ្យជឿតែម្ដង។

យ៉ាងណាមិញសូមរម្លឹកផងដែរថា គ្រាប់បាល់មួយគ្រាប់នេះ បានជួយឲ្យ Boffin មានប្រជាប្រិយភាពកាន់តែខ្លាំង ហើយក្នុងរដូវកាលនេះ រូបគេក៏បានធ្វើការសង្គ្រោះការសុតប៉េណាល់ទីបីគ្រាប់រួចមកហើយដែរ។

សូមទស្សនាវីដេអូខាងក្រោម ៖

https://youtu.be/7bhXfkPSxRo

ផ្ដល់សិទិ្ធដោយ ៖ Kqube