ចែករំលែក

​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​ ​នេះ​ ត្រូវ​ជា​ថ្ងៃ​សែន​ក្បាល​ទឹក​របស់​បង​ប្អូន​ខ្មែរ​សែស្រឡាយ​ចិន ​នៅ​កម្ពុជា ក៏​ដូចជា​ជនជាតិ​ចិន​នៅ​​គ្រប់​ទិសទី​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ចិន​សែ​ល្បី​ឈ្មោះ​ចាំង ហាំងឡុង ឬ កុក​ឡុង បាន​ប្រាប់​ពី​តំំណម​​៣​យ៉ាង​​ ដែល​ត្រូវ​តែ​ជៀស​ដាច់​ខាត​​នៅ​ថ្ងៃសែន​ក្បាល​ទឹក​ខាង​មុខ​នេះ។

ទី​១ ហាម​រៀប​អាពាហ៍ពិពាហ៍
ទី​២​ សង់​ផ្ទះ​ថ្មី
ទី៣ ​ឡើង​ផ្ទះ​​ថ្មី ។

នៅ​ក្នុង​ពិធី​បុណ្យ​សែន​ក្បាល​ទឹក​របស់​បង​ប្អូន​ជាប់​សែស្រឡាយ​ចិន​នេះ​ដែរ លោក​គ្រូ​ហោរា​បាន​ប្រាប់​ថា មាន​ត្រណម​ពីរ​ដែល​មិន​គួរ​ធ្វើ ទី​១-​ហាម​រៀប​អាពាហ៍ពិពាហ៍ ទី​២-​ហាម​សង់​គេហដ្ឋាន​ថ្មី ឬ​ឡើង​គេហដ្ឋាន​ថ្មី នេះ​គឺ​ជា​ត្រណម​របស់​ជន​ជាតិ​ចិន ព្រោះ​គេ​ចាត់​ទុក​ពិធី​បុណ្យ​នេះ​ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​ខ្មែរ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ពិធី​បុណ្យ​សែន​ក្បាល​ទឹក​នេះ គឺ​មាន​ប្រវត្តិ​យូរលង់​ណាស់​ហើយ ​ហើយ​ពិធី​បុណ្យ​សែន​ក្បាល​ទឹក​នេះ​ដែរ ភាគ​ច្រើន​នៅ​ប្រទេស​ចិន​នា​សម័យ​នោះ ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​៥៦​ប្រភេទ ​គឺ​ជន​ជាតិ​ហាន ជា​អ្នក​តែង​និយម​ធ្វើ​ពិធី​បុណ្យ​នេះ​ជាង​គេ​។​

ចង់​ដឹង​ច្បាស់​ពី​ប្រវត្តិ​និង​តំណម​នៃ​ពិធី​សែន​ក្បាល​សូម​ទស្សនា​វីដេអូ ​សម្ភាសន៍​ដោយ​ក្រុម​ការងារ​ខេឃ្យូប​កាល​ពី​ឆ្នាំ​២០១៥​ខាង​ក្រោម​នេះ ៖