ភ្នំពេញ៖ យុវជនម្នាក់ត្រូវក្រុមចោរមានគ្នាពីរនាក់ បាញ់ពីរគ្រាប់បណ្តាលឲ្យរងរបួសជាទម្ងន់ ដើម្បីប្លន់យកម៉ូតូ ហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ បានសម្រេចដោយសុត្ថិភាព ខណៈដែលជនរងគ្រោះ ចុះទៅដកលុយពីទូATM នៅមុខហាងកាហ្វេ យីហោ( ដេលី )តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន នៅម៉ោង ប្រមាណ ១និង២០នាទីយប់ឈានចូល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាន ខណ្ឌដូនពេញ ដើម្បីសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលពីយប់មិញមុនមែន ជាមួយបក្ខពួកមានគ្នា៥នាក់។ ក្រោយសមត្ថកិច្ចសួរនាំរួមមក សមត្ថកិច្ចកំពុងតាមប្រមាញ់បក្ខជនសង្ស័យដែលនៅសេសសល់ សមត្ថកិច្ចសុំឲ្យបងប្អូនជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ចភ្លាមៗ បើសិនប្រទះឃើញ បក្ខពួកជនសង្ស័យ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារ ទី០៩ យប់ម្សិលមិញ វេលាម៉ោង០១និង១៨នាទី រំលងអធ្រាតឈានៅចំណុចផ្លូវ១១៣ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងបឹងកេងកក២ ខណ្ឌចំការមន ក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់ ប្រហារជនរងគ្រោះប្លន់យកម៉ូតូយ៉ាងសាហាវ បណ្តាលឲ្យជនរងគ្រោះត្រូវពីរគ្រាប់ រងរបួសធ្ងន់ធ្ងរ។

នៅមុនពេលកើតហេតុ គ្រាដែលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មិនចាំស្លាកលេខ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ហើយពេលនោះ ជនរងគ្រោះបានជិះម៉ូតូបត់ឆ្វេងឡើងចិញ្ចើមផ្លូវ ក្នុងគោលបំណងទៅដកលុយពី ATM ដែលនៅទល់មុខហាងកាហ្វេ ដេលី ស្រាប់តែលេចមុខជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកបានជិះមកឈប់ក្បែរជនរងគ្រោះ ហើយបក្ខពួកជនល្មើសក៏ដកកាំភ្លើងមកភ្ជង់ជនរងគ្រោះ។ ដោយជនរងគ្រោះឃើញបែបនេះ ក៏ព្យាយាមប្រទាញប្រទង់ជាមួយជនល្មើស ទើបធ្វើឲ្យជនល្មើសបាញ់ប្រហារមកលើជនរងគ្រោះចំនួន៣គ្រាប់ តែត្រូវពីរគ្រាប់ ក្នុងនោះត្រូវភ្លៅស្ដាំមួយគ្រាប់ និងក្បែរក្លៀកខាងស្តាំមួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយធ្វើសកម្មភាព ក្រុមចោរបានឡើងជិះម៉ូតូរបស់ជនរងគ្រោះគេចចេញទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចបន្តិចណាសោះឡើយ បើទោះជាស្នូរកំាភ្លើងចំនួន៣គ្រាប់ បានលាន់ឮឡើងរំពងក្រុងក្នុងពេលរាត្រី។

ទោះជាយ៉ាងណា មិត្តភ័ក្ររបស់ជនរងគ្រោះឲ្យដឹងថា ពួកគេបានញុំាអីជុំគ្នា ហើយជនរងគ្រោះបានទាមទារជិះម៉ូតូម្នាក់ឯងមកក្រៅដើម្បីដកលុយ ប៉ុន្តែមិនទាន់បាន២០នាទីផង គេក៏បានទទួលដំណឹងថា ជនរងគ្រោះត្រូវចោរបាញ់ប្លន់យកម៉ូតូបាត់ទៅហើយ។ បន្ទាប់ពីកើតហេតុ ម្ចាស់ម៉ូតូដែលរងរបួសដេកក្នុងថ្លុកឈាមនោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ៕

for (1)for (2)for (3)

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ៖ khmernews