រាជធានី​ភ្នំពេញ៖ លោក ឧកញ៉ា ឌួង ឆាយ បាន​យក​ហ្វេសប៊ុក សម្រាប់​ការ​បញ្ចេញ​រាល់​អ្វី​ កប់​នៅ​ក្នុង​ចិត្ត តាម​រយៈ​សំណេរ ក្នុង​ទំព័រ​របស់​ខ្លួន។ ដូច​សព្វ​មួយ​ដង ថ្ងៃ​នេះ​លោក​ឧកញ៉ា ឌូង ឆាយ បាន​ស្នើរ​សុំ ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​លោក ក្នុង​ការ​អ៊ុច ធូប បន់ស្រន់ សុំ​ឲ្យ​កូន​របស់​លោក​ទទួល​ការ​វះ​កាត់ ដោយ​ជោគជ័យ ព្រោះ​ជា​ការ​វះកាត់​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ក្នុង​ឆាក​ជីវិត​របស់​ ក្មេង​កំសត់​ម្នាក់​នោះ។​

​ក្នុង​សារ​នោះ ឧកញ៉ា ឌួង ឆាយ បាន​តម្អូញ​ប្រាប់​ពី​រឿង​កូន​របស់​លោក​ថា “ពិត​ជា​អាណិត​ណាស់​កូន​អើយ​ កូន​មាស​ឪពុក​នៅ​ក្មេង​សោះ​ត្រូវ​ឆ្លង​កាត់​ ការ​វះកាត់​ខួរ​ក្បាល​ដ​ល់​ទៅ ២​ដង​ហើយ​ត្រូវ​ងងឹត​ភ្នែក​អស់​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ​ដោយ​សារ​ពេទ្យ​ថៃ”។

“ថ្ងៃ​ស្អែក​កូន​ប្រុស​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ការ​វះកាត់​ខួរ​ក្បាល​ធំ​បំផុត​ក្នុង​ឆាក​ជីវិ​ត​របស់​គេ​ពី​ព្រោះ​ដុំ​សាច់​នៅ​ទំហំ​ដដែល​។ សូម​បង​ប្អូន​ពូ​មីង​ទាំង​អស់​គ្នា​ជួយ​អុច​ធូប​បន់ស្រន់​បួងសួង​អោយ​កូន​ប្រុស​ខ្ញុំ​ផង​ណា។ ​សូម​អរគុណ​ទុក​​ជា​មុន”៕

ផ្តល់សិទ្ធិដោយ៖ kqube.net