កណ្ដាល ៖ រឿងស្នេហាខុសតម្រារបស់លោកអាចារ្យអេ បានធ្វើឲ្យមជ្ឈដ្ឋានពេញមួយប្រទេសឃើញ និងដឹងឮថា លោកអាចារ្យអេ បានទំនាក់ទំនងស្នេហាជាមួយស្រីក្មេង រហូតដល់បែកធ្លាយការប្ដឹងផ្ដល់ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឃាត់ចាប់រថយន្ត ជួយរកស្រីស្នេហ៍ ជួយរកកូនស្រី អស់រយៈពេលមួយយប់ពីរថ្ងៃ ទីបំផុតទាំងសមត្ថកិច្ច ក៏ដូចជាអ្នកសារព័ត៌មាន ត្រូវបានក្រុមការងារABC របស់លោកអាចារ្យអេ វាត់កន្ទុយការពារមេរបស់ខ្លួនហួសការពិត រហូតដល់ថ្លែងជាសាធារណៈថា ក្រុមសមត្ថកិច្ចទៅព័ទ្ធផ្ទះស្រីស្នេហ៍លោកអាចារ្យអេ ដោយគ្មានបទបញ្ជា ជាពិសេសពួកអ្នកកាសែត ចង់មកគោះលុយអាចារ្យអេ តែទំនងធ្វើទៅមិនរួច ទើបមកធ្វើជាសំពះ និងសុំថតរូបជាមួយលោកអាចារ្យអេទៅវិញ។

Pisey-2016-08-10-full-i60

លោក លី សុភក្តី តំណាងឲ្យលោកអាចារ្យអេ នាយកវិទ្យុABC ដែលបានបង្កើតឲ្យផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទជាមួយស្រីក្មេងនោះ បាននិយាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ខណៈដែលលោកអាចារ្យអេ ចាត់លោកជាតំណាង ឲ្យមកទទួលយករថយន្តម៉ាក ហាយលែនឌរ័ ដែលស្រីក្មេងលួចយកមកប្ដូរពណ៌ បំណងស៊ីដាច់នោះ ថា រឿងរ៉ាវស្នេហារបស់លោកអាចារ្យអេ មេរបស់គាត់ ជារឿងបុគ្គល ហើយក៏គ្មានការប្ដឹងផ្ដល់ទៅសមត្ថកិច្ចទៀត ចុះហេតុអ្វីមានកម្លាំងសមត្ថកិច្ចនគរបាលចុះទៅព័ទ្ធផ្ទះស្រីស្នេហ៍របស់គាត់ ជាពិសេសអ្នកសារព័ត៌មាន (អ្នកកាសែត) ចង់មកព័ទ្ធក្រុមការងារABC ក្នុងគោលបំណងចង់គោះលុយអាចារ្យអេ តែទំនងជាធ្វើទៅមិនរួច ទើបមកសំពះចាប់ដៃលោកអាចារ្យអេ និងសុំថតរូប។

Pisey-2016-08-10-full-i63

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុនិយាយថា នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ខណៈដែលមានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលបានចុះទៅដល់ភូមិលេខ០១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជាទីដែលគេសង្ស័យថា ជាកន្លែងលាក់ខ្លួនរបស់ស្រីស្នេហ៍លោកអាចារ្យអេ ពេលនោះមានក្មេងប្រុស/ស្រីជាច្រើននាក់ បានលើកទូរស័ព្ទថតឆ្វេចឆ្វាច ហើយមេធាវីដែលការពារក្តីឲ្យស្រីស្នេហ៍លោកអាចារ្យអេ បានផ្ទុះកំហឹងមកប្តឹងកម្លាំងសមត្ថកិច្ចឲ្យទៅចាប់ខ្លួនក្រុមក្មេងប្រុស/ស្រីដែលថតរូបនោះ តែពេលនោះ មានអ្នកសារព័ត៌មានម្នាក់បានប្រាប់ទៅលោកមេធាវីការពារក្តីឲ្យស្រីស្នេហ៍លោកអាចារ្យអេថា អ្នកថតនោះ គឺជាកូនចៅរបស់លោកអាចារ្យអេទេ។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចបានទៅសួរនាំ, ក្រុមក្មេងស្រី ទៅថតរូបនោះ បានឆ្លើយថា អត់បានថតទេ ហើយបន្ទាប់មកឃើញអ្នកសារព័ត៌មានជាច្រើននាក់ មានអ្នកកាសែត អ្នកទូរទស្សន៍ក៏មកជម្រាបសួរ គួរសម និងសាកសួរព័ត៌មានពីលោកអាចារ្យអេ រហូតដល់មានការថតរូបជាអនុស្សាវរីយទៀតផង។

Pisey-2016-08-10-full-i64

សូមរំលឹកថា ការបែកធ្លាយរឿងប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា លោកអាចារ្យអេ ប្តឹងនគរបាលឲ្យឃាត់រថយន្តទុក និងទាមទារសិទ្ធិគ្រប់គ្រងកូនបានកើតឡើងកាលពីអំឡុងម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចកន្លែងបិទតែម១ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តទៅបកឡូហ្គោ២៣តុលាចេញ។

Pisey-2016-08-10-full-i65

មន្ត្រីនគរបាលម្នាក់ សុំមិនឲ្យបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្តខាងលើនេះ តាមបណ្ដឹងរបស់លោក សេង ប៊ុនវេង ហៅអាចារ្យA អាយុ៧៧ឆ្នាំ ជានាយកគ្រប់គ្រងវិទ្យុABC និងសាលាបង្រៀនបើកបរ២៣តុលា។

ប្រភពដដែលបានបន្តថា ដើមបណ្ដឹងបានឲ្យដឹងថា នាង កេត រដ្នា អាយុ២៨ឆ្នាំ បានខ្ចីរថយន្តម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AB.5605 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់សាលាបង្រៀនបើកបរ២៣តុលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។ លុះមិនឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី០៨ ខែសីហា ក៏ឆែកGPS រកឃើញថា រថយន្តខាងលើនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏តាមរកឃើញកំពុងបកតែមចាស់ចោល ហើយក៏ប្ដឹងនគរបាលឲ្យឃាត់ នាំទាំងរថយន្ត និងអ្នកបើកបរមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅតែម្តង។

ក្រោយឃាត់ធ្វើការសាកសួរ រថយន្តខាងលើមានឯកសារបញ្ជាក់ត្រឹមត្រូវថា ជាកម្មសិទ្ធិរបស់នាង កេត រដ្នា ប៉ុន្តែដោយយោងទៅតាមពាក្យបណ្ដឹង ទើបសមត្ថកិច្ចឃាត់ទុកសិន លុះរហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ដោយចរចាពុំត្រូវសោះ ទើបសមត្ថកិច្ចមិនព្រមឲ្យរថយន្តទៅនាង កេត រដ្ឋា និងគូស្នេហ៍ស្រីដូចគ្នានោះ ព្រមទាំងមេធាវីបានចេញទៅរង់ចាំដោះស្រាយនៅព្រឹកស្អែក។

ពាក់ព័ន្ធរឿងនេះ នាង កេត រដ្ឋា ពុំបានបកស្រាយនោះទេ នាងបានព្យាយាមគេចចេញពីការសួរនាំរបស់អ្នកសារព័ត៌មាន ដោយនិយាយខ្លីថា នាងអស់កម្លាំងណាស់ ព្រោះរវល់ពេញមួយថ្ងៃហើយ។

ចំណែកឯ លោក សួន ប៊ុនធឿន មេធាវីរបស់នាង ក៏បដិសេធមិនអត្ថាធិប្បាយច្រើនដែរ ដោយគ្រាន់តែនិយាយថា លោកមកនេះ គឺក្នុងនាមសម្របសម្រួល សុំរថយន្តកូនក្តីរបស់លោកត្រឡប់ទៅវិញ ព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូកដៃនោះទេ។

Pisey-2016-08-10-full-i67

ដោយឡែកអ៊ំស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ម្តាយរបស់នាងកេត រដ្ឋា បាននិយាយដោយកំហឹងថា កូនរបស់គាត់មិនគួរថោកទៅយកស្រីៗដូចគ្នាដូច្នេះទេ ហើយបានរៀបរាប់ថា គ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែក្រោយមកកូនស្រីរបស់គាត់ឈ្មោះកេត រដ្ឋា នេះ បានទាក់ទងស្នេហាជាមួយអាចារ្យA ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង ថែមទាំងបានកូនស្រីម្នាក់អាយុ៥ឆ្នាំទៀតផង។ អ៊ំស្រីបន្តថា លោកអាចារ្យA គាត់ជាមនុស្សប្រុសចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីខ្ញុំ ដោយទិញផ្ទះនិងខុនដូរចំនួន៥ឲ្យ និងសង់ផ្ទះឲ្យខ្ញុំនៅឯស្រុកទៀត។ អ៊ំស្រីបន្តទាំងកំហឹងថា មិនគួរវាទៅយកមីខ្ទើយនោះទេ គាត់ក៏បានប្រាប់ដែរថា មី ខ្ទើយនោះឈ្មោះខន ហៅតូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីគាត់ដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណា ហើយពួកវាចាប់ផ្ដើមទាក់ទងគ្នា តាំងពីអំឡុងខែធ្នូ ២០១៥មក ខណៈដែលទៅលេងស្រុកថៃជាមួយគ្នា។ ទោះបីដឹងរឿងដូច្នោះ ក៏អាចារ្យAមិនប្រកាន់ដែរ តែប្រាប់ឲ្យកែ ខ្លួន ប៉ុន្តែ វាមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែមកហើយ ថែមទាំងយកកូនមកតាមមិនឲ្យជួបឪពុកគេទៀត ហើយគាត់មកនេះ គឺគ្រាន់តែ ចង់នាំកូនទៅវិញ និងនាំចៅឲ្យទៅនៅជាមួយឪពុកគេវិញប៉ុណ្ណោះ ដើម្បីឲ្យបានរៀនសូត្រ ព្រោះអាចារ្យAបានចំណាយក្នុងឆ្នាំជាង១៦.០០០ដុល្លារឯណោះសម្រាប់ការសិក្សារបស់កូន៕

Pisey-2016-08-10-full-i69

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ៖ កម្ពុជាថ្មី